ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្លង់​វែង ផ្កា​រីក និង​ព្រៃ​ព្រឹក្សា​ស្រស់បំព្រង​គ្រប់​រដូវ ជាពិសេសថ្ងៃ​លិច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ៖ ក្រុម​អ្នកជំនាញ​ទេសចរណ៍​បាន​អះអាង​ថា នា​ពេល​ខាង​មុខ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់​វែង ដែល​ជា​តំបន់​កាន់កាប់​ចុង​ក្រោយ​របស់​ខ្មែរក្រហម​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ។ ផ្តើម​ពី​នោះ​ស្ថាប័ន​ជំនាញ​បាន និង​កំពុង​បញ្ជ្រាប ការ​យល់​ដឹង…

រាជធានី​ភ្នំពេញ ៖ ៖ ក្រុម​អ្នកជំនាញ​ទេសចរណ៍​បាន​អះអាង​ថា នា​ពេល​ខាង​មុខ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់​វែង ដែល​ជា​តំបន់​កាន់កាប់​ចុង​ក្រោយ​របស់​ខ្មែរក្រហម​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ។ ផ្តើម​ពី​នោះ​ស្ថាប័ន​ជំនាញ​បាន និង​កំពុង​បញ្ជ្រាប ការ​យល់​ដឹង ឬ​ផ្សព្វផ្សាយ​អំពី​សក្កា​នុ​ពល​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​អន្លង់​វែង​ដល់​ម​គ្គុ​ទេ្ទ​ស និង​ការី​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ។

ពិធី​នោះ​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​អង្គរ សេន​ជូ​រី ដោយ​ក្រសួងទេសចរណ៍ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​គណៈកម្មការ​អន្តរក្រសួង​ចំនួន​បួន​ផ្សេង​ទៀត ក្រោម​វត្តមាន​លោក​តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍ លោកស្រី​ធិ​ន​នី មុនី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តឧត្តរមានជ័យ លោក​បណ្ឌិត​ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ លោក​កែន សុ​ភី អនុ​ប្រធាន នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ លោក​បណ្ឌិត​លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង និង​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។

បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ សក្ដានុពល​ទេសចរណ៍ និង​ការ​អភិវឌ្ឍន៍​តំបន់​​ប្រវត្តិសាស្ត្រ​អន្លង់​វែង អ្នកចូលរួម​ទាំងអស់​ក៏ បាន​យល់​ដឹង​អំពី​ប្រវត្តិ និង​សក្កា​នុ​ពល​នៃ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់​វែង ហើយ​ក៏​បាន​ស្នើ​សុំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា​ដល់ទី​តាំង ផ្ទាល់​ៗ និង​ចែករំលែក​ការ​យល់​ដឹង​បន្ត​ទៀត ព្រោះថា ពី​មុន​មក​តំបន់​នេះ​មិនសូ​វ​មាន​អ្នក​ស្គាល់ ឬ​ធ្លាប់​ដឹង​អំពី​ទីតាំង និង​សក្កា​នុ​ពល​នៃ​តំបន់​នេះ ខណៈ​ដែល​តំបន់​អន្លង់​វែង គឺជា​ទីតាំង​មួយ​ដ៏​សំខាន់ និង​ចាំបាច់​សម្រាប់​ការ​អប់រំ ផ្នែក​ប្រវត្តិសាស្ត្រ សហគមន៍ ក៏​ដូច​ជា​ទេសចរណ៍ ព្រោះ​វា​ជាទី​តាំង​កាន់កាប់​ចុង​ក្រោយ​របស់​ខ្មែរក្រហម ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ខេត្តឧត្តរមានជ័យ និង​តាម​ជួរ​ភ្នំ​ដងរែក ។

នា​ឱកាស​នោះ​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​មួយ​ចំនួន​ដែល​លើក​ឡើង​អំពី​គម្រោង​ផ្លូវ​ដើរ​ភ្ជាប់​ពី​ទីតាំង​មួយ​ទៅ​មួយ ទាំង​១៤​កន្លែង​ក្នុង​តំបន់ ដែល​ប្រៀប​ដូច​ជា​សរសៃអំបោះ​ដែល​ចងដៃ ដើម្បី​សេចក្តីសុខ និង​ការពារ​ពី​ជម្លោះព្រំដែន ព្រោះថា​កាលណា​មាន​លំហូរ​ទេសចរ​ព្រំដែន​ក៏​អាច​ការពារ​ដែរ ដូច​ខ្សែ​អំបោះ​ទាញ​ពី​អន្លង់​វែង ទៅ​ដល់​តំបន់​ក្បាល​ទន្សោង ។

លោក​ឆាំង យុ បាន​ណែនាំ​ដល់​មគ្គុទ្ទេសក៍ និង​ការី​ទេសចរណ៍ ត្រូវ​យល់​ដឹង​ពី​ចំណុច ពិសេស​ៗ និង​ចេះ​ស្វែងរក​ចំណុច​វិជ្ជមាន​ដើម្បី ណែនាំ​ភ្ញៀវ​ទេសចរ​ជា​ជាង​យក​ចំណុច អវិជ្ជមាន ដូច​ជា​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ធម្មជាតិ ទេសភាព មនុស្ស និង​ប្រជាជន​ក្នុង​តំបន់​ដែល ជា​ប្រវត្តិសាស្ត្រ​រស់ ដែល​អ្នកទេសចរ​មិន​ទាន់​បាន​ទៅ​ដល់ ឬ​មិន​ធ្លាប់​ប៉ះពាល់ ។ នៅ​តំបន់​អន្លង់​វែង​ទោះបី​នៅ​រដូវក្ដៅ ឬ​រដូវវស្សា គឺ​មាន «​ផ្កា​រីក​គ្រប់​រដូវ​»​។ មិន​ថា​អាកាស​ធាតុ​ក្ដៅ​យ៉ាងណា ប៉ុន្តែ​ព្រៃ​ព្រឹក្សា និង​ផ្កា នៅ​តែ​រីក​មាន​ភាព​ស្រស់​ស្អាត និង​មាន​ខ្យល់​បក់​រហើយ​ជា​និច្ច ។ ចំណែក​ផ្ទៃមេឃ​ក៏​មាន​ពណ៌​ខៀវ ស្រឡះ​ល្អ​ជាង​ទីក្រុង ទិដ្ឋភាព​ពេល​ព្រះអាទិត្យ​លិច​មាន​ទំហំ​ធំ​បំផុត និង​អាច​មើលឃើញ​ច្បាស់​ល្អ ដល់​តំបន់​ភ្នំ​គូលែន និង​ប្រាសាទ​កោះកែរ ខេត្តព្រះវិហារ​ជាដើម ។ ទាំង​អស់នេះ​ជា​ចំណុច​វិជ្ជមាន ឬ​សក្កា​នុ​ពល​ទេសចរណ៍​នៅ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់​វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ