ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្ហែរ​ក្បួន​អបអរសាទរ​ជ័យ​លា​ភី​ទទួល​បាន​ចំណាត់​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ដង្ហែ​ក្បួន​ប្រារ​ព​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៦ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់​គ្នា និង​ពិធី​ប្រកាស​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ ២០១៨-២០២១ របស់​រដ្ឋបាល​ក្រុង​ស្វាយ​រៀង​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង ។…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ដង្ហែ​ក្បួន​ប្រារ​ព​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៦ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់​គ្នា និង​ពិធី​ប្រកាស​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ ២០១៨-២០២១ របស់​រដ្ឋបាល​ក្រុង​ស្វាយ​រៀង​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង ។ ពិធី​បាន​រៀបចំ​ដង្ហែរ​ក្បួន​ទទួល​ជ័យ​លា​ភី​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។

ក្នុង​ឪ​កាស​នោះ​ក៏​មានការ​ចូលរួម​ពី​លោក យូ ប៊ុ​ន្នី អភិបាលក្រុង លោក​អភិបាលរង​ក្រុង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ តំណាង​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ការិយាល័យ​ចំណុះ​ឱ្យ​ក្រុង​លោក​ចៅសង្កាត់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ​ស្វាយ​រៀង ព្រះសង្ឃ សរុប​ប្រមាណ​១៤៨០​នាក់ ។

លោក យូ ប៊ុ​ន្នី អភិបាលក្រុង​ស្វាយ​រៀង​បាន​សំដែង​ការ​អបអរសាទរ​ចំពោះ​ប្រមុខ​រាជរ​ដ្ឋា​ល​កម្ពុជា​ដែល​បាន​ផ្តល់​ជ័យ​លា​ភី​ទ​ទូល​បាន​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ផ្កា​រំ​ដូ​ល​២​ទង​សំរាប់​ឆ្នាំ​២០១៨​នេះ ។

លោក​បន្ត​ថា ក្នុង​នាម​លោក​ជា​អភិបាលក្រុង​ក៏​ដូច​ជា​តំណាង​ឱ្យ​រដ្ឋបាល​ក្រុង​ស្វាយ​រៀង​ទាំងមូល​បាន​សំដែង​ការ​សប្បាយ​រីករាយ​ក្រៃ​លែង​ថ្លែង​អណរ​គុណ​ចំពោះ​បងប្អូន​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ បងប្អូន​ក្មួយ​ៗ​សិ​ស្សា​នុស្ស​លោក​គ្រួ​អ្នកគ្រូ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​អភិវឌ្ឍ​ន៍ក៍​ដូច​ជា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សំអាត​បរិស្ថាន​ឱ្យ​បាន​ល្អ​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ