ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ឪពុកអស់​​១០​ថ្ងៃ ដល់ពេល​ឃើញ​ក្នុង​ព្រៃ​យ៉ាង​រន្ធត់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់​ពី​១០​ថ្ងៃ​មក​ហើយ ស្រាប់តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ព្រៃ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​ម៉ោង​៨​និង​៣១​នាទី​យប់ ថ្ងៃ​ទី​៣០ មីនា ស្ថិត​នៅ​ភូមិ​សាន​គរ​(​ខ​) ឃុំ​សាន​គរ…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់​ពី​១០​ថ្ងៃ​មក​ហើយ ស្រាប់តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ព្រៃ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​ម៉ោង​៨​និង​៣១​នាទី​យប់ ថ្ងៃ​ទី​៣០ មីនា ស្ថិត​នៅ​ភូមិ​សាន​គរ​(​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សែ​ម រិ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ខ្មា​ក់ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ មាន​ក្មេង​ៗ៣​នាក់​ដើរ​ដាក់​អង្គប់កណ្តុរ​នៅ​តាម​វាលស្រែ​ខាងជើង​វត្ត​ព្រះ​ក្រសាំង​ចម្ងាយ​ប្រហែល​៧០០​ម៉ែត្រ​ពេល​យប់ ស្រាប់តែ​ប្រទះ​ឃើញ​​សព​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រៃ​គុ​ម្ពោ​ធ​ល្ពា​ក់ ក្នុងភូមិ​-​ឃុំ​ខាងលើ ហើយ​ក៏​យក​រឿង​នេះ​ប្រាប់​សមត្ថកិច្ច ។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​អធិការ​ស្រុក​កំពង់ស្វាយ​ដឹកនាំ​កម្លាំង​ជំនាញ និង​ប្រជា​ការពារ​ចុះ​ដល់​កន្លែង​កើតហេតុ​ដោយ​សហការ​ជាមួយ​ការ​រិ​យា​ល័យ​ជំនាញ​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​សាកសព​មនុស្ស​ដេក​ស្លាប់​ពិតប្រាកដ​មែន ហើយ​សព​ជន​រង​គ្រោះ​គឺ​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ថែម​ទាំង​មាន​ក្លិនស្អុយ និង​ដង្កូវ​ចោះ​ស៊ី​គ្រាប់ភ្នែក​អស់ទាំង​សងខាង​ទៀត​ផង ហើយ​សព​ជន​រង​គ្រោះ​នៅ​លើ​ក្បាល ដងខ្លួន គឺ​មិន​មាន​ស្លាកស្នាម​អ្វី​ទេ និង​នៅ​ជាប់​នឹង​ខ្លួន​សព​គឺ​រក​ឃើញ​​អត្តសញ្ញាណ​ប​ណ្ណ័​១​សន្លឹក ។

ចំណែក​សាច់ញាតិ​​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ចេញ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​២០ មីនា​ទៀប​ភ្លឺ​មក​ម្ល៉េះ ហើយ​ប្រពន្ធ និង​កូន​ខំប្រឹង​ដើរ​រក​ជា​ច្រើន​កន្លែង​ដែរ​តែ​រក​មិនឃើញ ។ ហើយ​ជន​​រង​គ្រោះ​ចូល​ចិត្ត​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​រហូត​ក្លាយជា​មនុស្ស​មាន​ជំងឺ​សរសៃ​ប្រសាទ​​​ប្រហែលជា​៣​ឆ្នាំ​មក​ហើយ ហើយ​ថ្មី​ៗ​កន្លង​ទៅ​នេះ​ចេះ​តែ​ផ្អើល​ៗ​រត់​ចេញពីផ្ទះ​បាត់​ៗ​​ដោយ​មិនដឹង​ថា មក​ស្លាប់​នៅ​ទី​នេះ​យ៉ាង​ដូច្នេះ​សោះ ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ហេវ​ហត់ អត់​ចំណីអាហារ បណ្តាល​​ឱ្យ​កើតជា​ខ្យល់ និង​គាំងបេះដូង​ស្លាប់ ហើយ​សព​ត្រូវ​បាន​ប្រគល់​ជូន​ប្រពន្ធ​ដឹក​យក​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ