ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅចិត្ដ​ប្រពន្ធ​តាម​រករឿង​ដល់​ផ្ទះ​ប្រពន្ធចុង​ត្រលប់​វិញ​ដុត​ផ្ទះ​ខ្លួនឯង​បំផ្លាញ​ចោល

14 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថ កិច្ច​ស្រុក​សំរោង​ទង​ចាប់ខ្លួន​កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ មក​រា ពី​បទ​ប្រើប្រាស់​អំពើ​ហិ.ង្សា​ដុត​ផ្ទះ​ខ្លួនឯង​ឱ្យ ឆេះ​ខ្ទេច រួច​ហើយ​រត់គេច​ខ្លួន​ឡើង​ភ្នំ​អស់ ពេល​មួយ​ល្ងាច ប៉ុន្ដែ​ដោយសារ​រូបគេ​អត់​ចេះ នៅ​លើ​ភ្នំ​ដែល​មាន​សុទ្ធ​តែព្រៃ​នោះ ទើប​វិល ត្រឡប់​ចូល​មក​រកប្រពន្ធ​វិញ ហើយ​ក៏​ត្រូវ សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង ។

ខេត្ដកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថ កិច្ច​ស្រុក​សំរោង​ទង​ចាប់ខ្លួន​កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ មក​រា ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ដុត​ផ្ទះ​ខ្លួនឯង​ឱ្យ ឆេះ​ខ្ទេច រួច​ហើយ​រត់គេច​ខ្លួន​ឡើង​ភ្នំ​អស់ ពេល​មួយ​ល្ងាច ប៉ុន្ដែ​ដោយសារ​រូបគេ​អត់​ចេះ នៅ​លើ​ភ្នំ​ដែល​មាន​សុទ្ធ​តែព្រៃ​នោះ ទើប​វិល ត្រឡប់​ចូល​មក​រកប្រពន្ធ​វិញ ហើយ​ក៏​ត្រូវ សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង ។

លោក​អនុសេនីយ៍ឯក ហែម ផា​ន អ​ធិការ​រង​នគរបាល​ស្រុក​សំរោង​ទង បាន​ប្រាប់ កោះសន្ដិភាព​ថា ជន​ដែល​ដុត​បំផ្លាញ​ផ្ទះ​ខ្លួន ឯង​នេះ​ឈ្មោះ​អុ​ន នាង អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ​ស្វាយ​ដង្គុំ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ដ កំពង់ស្ពឺ ។ ជន​កំហូច​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រពន្ធ​ទី​២​មួយទៀតដែល​ក្មេង ហើយ​ស្អាត​ជាង​ប្រពន្ធដើម ក៏​រករឿង​ប្រពន្ធដើម​គ្រប់បែបគ្រប់យ៉ាង​ដើម្បីធ្វើឱ្យ​មាន​ជំ​លោះ​គ្នា​ងាយស្រួល​ក្នុង​ការ​លែងលះ​ជាមួយ​ប្រពន្ធដើម​ ទៅ​រក​នាង​ចុង​វិញ​។

លោក​អធិការរង​ហែម ផា​ន បាន​បន្ដ​ថា នៅ ថ្ងៃ​ទី​២៣ មក​រា ឈ្មោះ​អុ​ន នាង បាន​ទៅលេង​ផ្ទះ​ប្រពន្ធចុង ដែល​ស្ថិត​នៅ​ក្បែរ​រោងមហោស្រព​ខេត្ដកំពង់ស្ពឺ ហើយ​ប្រពន្ធដើម មក​តាម​មើល​ក៏​មានការ​ប្រទូស្ដ​រ៉ា​យ​គ្នា ឯ​ឈ្មោះ​អុ​ន នាង ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ របស់​ខ្លួន​វិញ​នា​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ក៏​ដុត​ផ្ទះ​របស់​ខ្លួន​ចោល ដើម្បី​កុំឱ្យមានផ្ទះ​រស់នៅ​ជាមួយ​ប្រពន្ធដើម​ទៀត​។

ផ្ទះនោះ​សង់​អំពើ​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៥ម៉ែ​ត គុណ​៧​ម៉ែត្រ ត្រូវ​ឆេះ​ម៉ដ្ឋ ដោយសារបុរស​ជា​ប្ដី​ចិត្ដ​សាវា ។ ពេល​ដុត​ផ្ទះ​រួចបុរសអគតិ​ជា​ប្ដី​ក៏​ភ័យ​ខ្លួន​រត់ឡើង​លើ​ភ្នំ​ដែល​នៅ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ ប៉ុន្ដែ​បាន​មួយ​ល្ងាច សំងំ​ពុំ​សុខ​ក៏​វិល​មក​រក​អន្ទាក់​ដែល​ប៉ូលិស ត្រៀម​ទុក​ចាំ​នោះ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ ឈ្មោះ អុ​ន នាង បាន​សារភាព​ពី​ទោស​កំហុស​ដែល ខ្លួន​បាន​ប្រព្រឹត្ដដែល​ការ​សារភាព​នេះ​ត្រូវ បាន​ប៉ូលិស​ស្រុក​សំ​រោងទង​កសាង​សំណុំរឿងបញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ដ​ទៀត ។