ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​ប៉ះ​ចំ​សត្វ​ឆ្លងកាត់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​លេខ​១ បែកក្បាល​ធ្ងន់ធ្ងរ ខណៈ​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​មាន​គោមួយ​ក្បាល​បោល​កាត់​ថ្នល់​ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​បែកក្បាល​ធ្ងន់ធ្ងរ​ហូរ​ឈាម​ស្រោច​ផ្ទៃមុខ និង​នៅ​លើ​ថ្នល់​សន្លប់​ធំ​តែ​ម្តង ។ ករណី​ជិះ​ម៉​តូ​បុក​គោ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​៣០…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​លេខ​១ បែកក្បាល​ធ្ងន់ធ្ងរ ខណៈ​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​មាន​គោមួយ​ក្បាល​បោល​កាត់​ថ្នល់​ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​បែកក្បាល​ធ្ងន់ធ្ងរ​ហូរ​ឈាម​ស្រោច​ផ្ទៃមុខ និង​នៅ​លើ​ថ្នល់​សន្លប់​ធំ​តែ​ម្តង ។

ករណី​ជិះ​ម៉​តូ​បុក​គោ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ក្លោ​ង​ទ្វា វត្ត​ស្វាយ​ជ្រំ ប្រមាណ​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ជាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1G- 4495 បើកបរ​ពីរ​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​មាន​សត្វ​គោមួយ​ហ្វូង​បោល​កាត់​ថ្នល់​ពីមុខ​ម៉ូតូ ខណៈនោះ​ជន​រង​គ្រោះ​ទំនង​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​ចំ​គោមួយ​ក្បាល​ដួល​បោក​ក្បាល​នៅ​លើ​ថ្នល់​កៅស៊ូ បែកក្បាល​ធ្ងន់ធ្ងរ សន្លប់​ធំ​តែ​ម្តង ។ រីឯ​ហ្វូងគោ​ក៏​បោល​ឆ្លងថ្នល់​ទៅ​បាត់​អស់​ទៅ​ប្រជាពលរដ្ឋ​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត ។

រីឯ​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​នៅ​ជាប់​ខ្លួន​ត្រូវ​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ជ្រំ យក​រក្សា​ទុក​រួម​មាន​ខ្សែ​.​ក​មាស​១​ខ្សែ ជញ្ជៀន​ត្រា​មាស​មួយ​វង់ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែ​២​សន្លឹក ទូរស័ព្ទ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង មួក​សុវត្ថិភាព​មួយ ហើយ​ប្រាក់​មួយ​ចំនួន ។
មូលហេតុ​សត្វ​គោ​បោល​កាត់​ថ្នល់ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ ដោយ​ជន​រង​គ្រោះ​មិនដឹង​ថា មាន​វាសនា​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ