ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាំងននខ្មៅ​បាន​បើក​ហើយ…សំណុំរឿង​ចង.កស្រីស្រស់​សោភា

6 ឆ្នាំ មុន
  • តាកែវ

នាង​ចេ​វ សុ​វ​ឌ្ឍ​នា ស្រី​ស្រស់​សោភា ដែល​ដំបូង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ថា ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នោះ ពេល​​នេះលទ្ធផល​បាន​ចេញ​ហើយ​… ប្រៀប​ដូច​វាំងនន​ខ្មៅ​បាន​បើក​ហើយ ឬ​អាប៉ោង​បាន​បើកគ្រប​ហើយ មិនមែន​អត្តឃាតកម្ម គឺ​អំពើ​ធ្វើឃាតឬ​ឃាតកម្ម​ព្រៃផ្សៃ…

នាង​ចេ​វ សុ​វ​ឌ្ឍ​នា ស្រី​ស្រស់​សោភា ដែល​ដំបូង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ថា ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នោះ ពេល​​នេះលទ្ធផល​បាន​ចេញ​ហើយ​… ប្រៀប​ដូច​វាំងនន​ខ្មៅ​បាន​បើក​ហើយ ឬ​អាប៉ោង​បាន​បើកគ្រប​ហើយ មិនមែន​អត្តឃាតកម្ម គឺ​អំពើ​ធ្វើឃាតឬ​ឃាតកម្ម​ព្រៃផ្សៃ ។

ប្រភព​គួរ​ឱ្យ​ជឿជាក់​ប្រាប់​ថា មនុស្ស​ពាក់ព័ន្ធ​៥​នាក់កំពុង​ឃាត់ខ្លួន​នៅ​ក្រសួងមហាផ្ទៃ ក្រោយ​ពេល​សួរ​ចម្លើយ​​រួច​មាន ៖ ១-​អ្នកបើកបរ​រថយន្ត​អតីត​អភិបាលខេត្ត លោក​ឡាយ វណ្ណៈ​, ២-​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត , ៣-​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត ព្រមទាំង​២​នាក់​ទៀតជា​ប្តី​-​ប្រពន្ធ ​អ្នកបម្រើ​នៅផ្ទះ​ នាង​ចេ​វ សុវ​ឌ្ឍ​នា ដែល​ជា​សាក្សី​សំខាន់​បំផុតក្នុង​អំពើ​ឃាតកម្ម​នេះ។

ប្រភព​ដដែល​និយាយ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣១ មីនា នេះ អាច​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ហើយ ដែល​អ្នក​ទាំង​៥ ត្រូវ​បាន​បំពាក់​ខ្នោះដៃ​ដូច​គ្នា ។

ប្រភព​ព័ត៌មាន​ក្រៅ​ៗ​និយាយ​ថា លោក​ឡាយ វណ្ណៈ ដែល​មានមុខ​ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាល​ខេត្តតាកែវ កាល​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ត្រូវ​បាន​លេចឮ​ថា ក្រោយ​ពេល​ចប់​ពិធី​ផ្ទេរតំណែង ដែល​មាន​ទឹកមុខ​ក្រៀមក្រំ​បំផុត​នោះបាន​បាត់​ខ្លួន​ទៅ​ហើយ​… ទំនង​សង្ស័យ​គេចខ្លួន​… ព្រោះ​សំណុំរឿង​ឃាតកម្ម​នេះ មិនមែន​ជា​រឿង​អាច​ញញឹម​មុខស្រស់​ដូច​មុន​បាន​ទេ ។

វាំងនន​ខ្មៅ​បើក​ហើយ​… អ្នក​ណា​ឃាតករ​ពិត ឬ​ជា​ជន​ដៃដល់ អាស្រ័យ​លើ​តុលាការ​… ដូច្នេះ ការ​ចោទ​ថា អ្នក​នេះ អ្នក​នោះ ជា​កំហុស​ធំ​ណាស់ មិន​គួរ​ត្រូវ​និយាយ​មុន​ការ​សម្រេច​ផ្លូវច្បាប់​បាន​ឡើយ ។

អត្ថបទសរសេរ ដោយ