ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងម៉េច​បើក​សុខ​ៗ​ចូល​រថយន្ត​បែប​នេះ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ស្ថិត​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨៨ និង​១៨៩ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ស្ថិត​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨៨ និង​១៨៩ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង ១៤​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែ​មិ​នា​នេះ បង្ករ​ឡើង​ដោយ​ម៉ូតូ​សេ​១២៥ ស៊េរី ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត ១H- ៦៨០២ ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ជិះ​គ្នា​ពីរ​នាក់ ម៉ូតូ​បាន​បើក​ជ្រែ ហើយ​ដួល​ចូល​រថយន្ត​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា (​បើក​គេច​បាត់​)​។

ដែល​បណ្តាល​ឲ្យ​មនុស្ស​ទី​១- ឈ្មោះ​ប៉ែន ណូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​-​ឃុំ អណ្តូង​ថ្ម ទី​២- ឈ្មោះ លី ដា​រ៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ​ដូច​គ្នា មាន​ទីលំនៅ​ដូច​គ្នា ជា​អ្នក​រួម​ដំណើរ​ពីក្រោយ ស្លាប់​នៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នក​រង​របួស​បញ្ជូន​ទៅ​ព្យាបាល​គ្លីនិក​ឯកជន​នៅ​វាល​រេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ