ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​ត្រូវ​គ្នា​វិញ​មិន​បាន ចឹង​​ស្លា.ប់​រួម​គ្នា

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា អតីត​សង្សារ​មួយគូ​បាន​ស្លាប់​ជាមួយ​គ្នា​នៅ​ក្នុង​រថយន្ត Range Rover ពណ៌​ក្រហម ដែល​ធ្វើ​ឲ្យ​ផ្អើល​អស់​នៅ​ទីក្រុង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា អតីត​សង្សារ​មួយគូ​បាន​ស្លាប់​ជាមួយ​គ្នា​នៅ​ក្នុង​រថយន្ត Range Rover ពណ៌​ក្រហម ដែល​ធ្វើ​ឲ្យ​ផ្អើល​អស់​នៅ​ទីក្រុង Wuhu កាលពី​ថ្ងៃ​ទី​២៨​កន្លង​មកនេះ​។

យោង​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់រ​ត់ទៅ​បាំង​មុខ​រថយន្ត​របស់​ស្ត្រី​ម្នាក់​ដែល​កំពុង​បើក​។ ដោយ​ឃើញ​ដូចនេះ ខាង​ស្រី​ក៏​បាន​ឈប់​រថយន្ត ហើយ​ចុះ​ចេញ​មក​ក្រៅ​។ ខាង​ប្រុស​ក៏​ចាប់​យក​ចូល​ក្នុង​រថយន្ត​ទាំង​ពីរ​នាក់ និង​ដក​ធុងសាំង​ចេញ​មក​ដុត​ស្លាប់​ទាំង​ពីរ​។

ខាង​ប៉ូលិស​រក​ឃើញ​ថា អ្នក​ទាំង​ពីរ​គឺជា​អតីត​សង្សារ​នឹង​គ្នា​។ ដោយ​ខាង​ប្រុស​សុំ​ត្រូវ​គ្នា​វិញ​ហើយ​ខាង​ស្រី​មិន​ព្រម ក៏​សម្រេចចិត្ត​ធ្វើ​បែប​នេះ​។ នេះ​អាច​ហៅ​បាន​ថា «​បើ​មិន​បាន​មក​ខ្លួន​ទេ នរណា​ផ្សេង​ទៀត​ក៏​មិន​បាន​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ