ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សមាជិក​ការិយាល័យ​នយោបាយ​​ម្នាក់ជាប់គុក​18​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អតីត​សមាជិក​កា​រិយា​ល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ម្នាក់​កាលពី​ថ្ងៃ​ទី​២៩ មីនា ទទួល​ការ​កាត់ទោស​ដាក់គុក​១៨​ឆ្នាំ​ពី​បទ​ពុក​រលួយ​ពេល​កំពុង​មានប្រតិបត្តិការ «​បាតដៃ​ស្អាត​» សំដៅលើ​បណ្តាមន្ត្រី​ធនាគារ និង​ពាណិជ្ជករ ។ ទទួល​ការ​កាត់ទោស​លើក​ដំបូង​រួច​ហើយ​ដាក់គុក​១៣​ឆ្នាំ​នា​ឱកាស​នៃ​សវនាការ​កាត់​ទោសនា​ពេល​ថ្មី​ៗ​នេះ…

ប្រទេស​វៀតណាម ៖ អតីត​សមាជិក​កា​រិយា​ល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ម្នាក់​កាលពី​ថ្ងៃ​ទី​២៩ មីនា ទទួល​ការ​កាត់ទោស​ដាក់គុក​១៨​ឆ្នាំ​ពី​បទ​ពុក​រលួយ​ពេល​កំពុង​មានប្រតិបត្តិការ «​បាតដៃ​ស្អាត​» សំដៅលើ​បណ្តាមន្ត្រី​ធនាគារ និង​ពាណិជ្ជករ ។

ទទួល​ការ​កាត់ទោស​លើក​ដំបូង​រួច​ហើយ​ដាក់គុក​១៣​ឆ្នាំ​នា​ឱកាស​នៃ​សវនាការ​កាត់​ទោសនា​ពេល​ថ្មី​ៗ​នេះ លោក DING LA THANG ដែល​ក៏​ជា​អតីត​ប្រមុខ​ក្រុមហ៊ុន​ប្រេង​រដ្ឋ PETRO VIETNAM ជា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​មួយ​រូប​របស់​វៀតណាម​ធ្លាក់ខ្លួន​ក្នុងយុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ដែល​របបកុំ​មុ​យ​នី​ស្ត​វៀតណាម​បើក​ធ្វើ​ពី​ឆ្នាំ​២០១៦​មក ។ ពួក​អ្នក​សង្កេតការណ៍​មួយ​ចំនួន​និយាយ​ថា ការកាត់ទោស​មន្ត្រីជាន់ខ្ពស់​វៀតណាម​រូប​នេះ​លាក់បាំង​ក្រោម​ហេតុផល​នយោបាយ ។

លោក THANG ត្រូវ​កាត់ទោស​កាលពី​ថ្ងៃ​ទី​២៩ មីនា ដាក់គុក​១៨​ឆ្នាំ​ពី​បទ​រំលោភ​បំពាន​លើ​បែបបទ​ទាំងឡាយ​របស់​រដ្ឋ​ស្តី​ពី​ការ​គ្រប់គ្រង​សេដ្ឋកិច្ច ។ លោក​ក៏​ត្រូវ​កាត់​ឱ្យ​ផ្តល់​ប្រាក់​មក​រដ្ឋ​ចំនួន​២៦​លាន​ដុល្លារ​ផង​ដែរ ។

អយ្យការ​ចោទប្រកាន់​រូប​លោក​ថា បាន​អនុម័ត​កាលពី​ឆ្នាំ​២០០៨ ការ​ទិញ​ជាមួយ​មូល​និធិ​រដ្ឋ​នូវ​ភាគហ៊ុន​របស់​ធនាគារឯកជន OCEAN BANK មាន​ទឹកប្រាក់​៣៥​លាន​ដុល្លារ ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន PETRO VIETNAM ទាំង​ការ​អនុញ្ញាត​របស់​នាយក​រដ្ឋមន្ត្រី ។ លោក THANG អះអាង​ពេល​សវនាការ​កាត់ទោស​លោកថា​រឿង​នេះ​លោក​បាន​ទទួល​ភ្លើង​ខៀវ​របស់នាយក​រដ្ឋមន្ត្រី ។

ធនាគារ OCEAN BANK កំពុង​រកកល​ដួល​រលំ​ក្រោយ​ជួប​រឿង​អាក្រក់​នានា ។ កាលពី​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៧ អតីត​អគ្គនាយក​ធនាគារ​នេះ លោក NGUYEN XUAN SON ត្រូវ​កាត់ទោស​ប្រហារជីវិត ហើយ​អតីត​ប្រធាន​ធនាគារ​លោក HA VAN THAM ធ្លាប់​ជា​អ្នកមាន​បំផុត ព្រមទាំង​មាន​ឥទ្ធិពល​ខ្លាំង​មួយ​រូប​របស់​ប្រទេស ទទួល​ការ​កាត់​ទោស​ដាក់គុក​មួយ​ជីវិត ។

មន្ត្រីជាន់ខ្ពស់​៤​រូប​ទៀត​នា​ថ្ងៃ​ទី​២៩ មីនា ទទួល​ការ​កាត់ទោស​ដាក់គុក​ចាប់ពី​២២​ខែ ទៅ​ដល់​២៣​ឆ្នាំ​ពី​បទ​ពុក​រលួយ និង​រំលោភ​បំពាន​អំណាច ។

ធនាគារិក ពាណិជ្ជករ ឬ​អ្នកនយោបាយ​ជា​ច្រើន​សិប​នាក់​ទទួល​ការ​កាត់ទោស​រួច​ហើយ ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ធំ​របស់​រដ្ឋាភិបាល ។

ការ​កាត់ទោស​ដែល​ល្បី​រន្ទឺ​ជាងគេ គឺ​ការ​កាត់ទោស​លោក TRI XUAN TANH អតីត​ការិយា​ល័យ​នយោបាយ​មជ្ឈិមបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ដែល​ជា​ប្រមុខ​ក្រុមហ៊ុន PETRO VIETNAM CONSTUCTION ដែល​ត្រូវ​ចាប់ពង្រត់​ពី​អា​ល្លឺ​ម៉​ង់​កាលពី​ខែកក្កដា ឆ្នាំ​២០១៧ ហើយ​ទទួល​ការ​កាត់ទោស​កាលពីដើម​ឆ្នាំ​២០១៨ ដាក់គុក​អស់​មួយ​ជីវិត​២​ដង​ពី​បទ​ពង្វាង​យក​មូលនិធិ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ