ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជម្រុញ​ឲ្យ​នគរបាល​ព្រំដែន​ខិតខំ​បន្ត​អនុវត្ត​ការងារ​ដើម្បី​ឲ្យ​ព្រំដែន​មាន​សន្តិភាព

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក ប៉ាវ ហម​ផា​ន បាន​ថ្លែង​ដោយ​ជម្រុញ ឲ្យ​នគរបាល​វរ​ការពារ​ព្រំដែន​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​សន្តិសុខ​តាម ខ្សែរ​ក្រ​វ៉ា​ត់​ព្រំដែន​ធ្វើ​យ៉ាងណា​ឲ្យ​ព្រំដែន​មាន​សន្តិភាព ។ ការ​មាន​ប្រសាសន៍​លើក​ឡើង​បែប​នេះ​របស់​លោក…

ខេត្តក្រចេះ ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក ប៉ាវ ហម​ផា​ន បាន​ថ្លែង​ដោយ​ជម្រុញ ឲ្យ​នគរបាល​វរ​ការពារ​ព្រំដែន​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​សន្តិសុខ​តាម ខ្សែរ​ក្រ​វ៉ា​ត់​ព្រំដែន​ធ្វើ​យ៉ាងណា​ឲ្យ​ព្រំដែន​មាន​សន្តិភាព ។ ការ​មាន​ប្រសាសន៍​លើក​ឡើង​បែប​នេះ​របស់​លោក ប៉ាវ ហម​ផ​ន រដ្ឋលេខាធិកា​ក្រសួង មហាផ្ទៃ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយនឹង នាយ នាយ​រង​ព្រមទាំង​មន្ត្រី​នគរបាល​ទាំងអស់​នៃ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦១៩ ចំណុះ​ឲ្យ ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុង​ឱកាស​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​និង ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​នេះ ។

ក្រៅពី​ការ​មាន​ប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​អំណោយ​មួយ​ចំនួន​ធំ របស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រួ​សួង​មហាផ្ទៃ​ប្រគល់ ជូន​ដល់​នគរ​បាល​វរ​ការពារ​ព្រំដែន ។ លោក ប៉ាវ ហម​ផា​ន រដ្ឋលេខាធិកា​ក្រសួងមហាផ្ទៃ បាន សម្តែង​នូវ​ការ​កោត​ស​សើរ និង​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន ដែល​កន្លង មក​មានការ​យកចិត្តទុកដាក់ និង​ភារកិច្ច​ការងារ​បាន​សហការ​គ្នា​ជាមួយ​ប្រទេស​ជាប់​ព្រំដែន ដើម្បី​រួម​គ្នា​រក្សា​បាន​ល្អ​នូវ សន្តិសុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន ។ បន្ថែម​ពីលើ​នេះ លោក​បាន ជម្រុញ​ឲ្យ​នគរបាល​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជា​ព​រដ្ឋ​ដែល​រស់​តាម​ខ្សែបន្ទាត់​ព្រំដែន​និង​ការ​រឹត​បន្តឹង​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​វិន័យ និង​ក្រមសីលធម៌ ការ​រួម​គ្នា​បង្ករ​បង្កើន​ផល​។

បើ​យោង​តាម​របាយការណ៍​របស់​ឧត្តមសេនីយ៍​ប៊ិ​ត សា​វ៉ាង ស្នងការ​រង​ទទួល​កិច្ច​ការងារ ព្រំដែន​បាន​ឲ្យ​ដឹង​ថា ព្រំដែន​ប្រទេស​កម្ពុជា​ខេត្តក្រចេះ​មាន​ព្រំដែន​ជាប់​និង​ប្រទេស​វៀត ណា​ម​ចំងាយ​៧៤​គីឡូ​៥០០​មែ​ត្រ​។ ចំណែកឯ​សភាព​ការ​ព្រំដែន​សម្រាប់​ខេត្តក្រចេះ​និង​ខេត្ត ប៊ិ​ញ​ភឿ​ក ប្រទេស​វៀតណាម ក៏​មិន​ធ្លាប់​កើត​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ ដោយ ឡែក​ចំពោះ​បង្គោល​ខណ្ឌ​សី​ម៉ា​ព្រំដែន កសាង​ដោយ​ក្រុមបច្ចេកទេស​ព្រំដែន​ថ្នាក់​ជាតិ អនុវត្ត សាងសង់​បាន​១២​បង្គោល និង​បង្គោល​ខណ្ឌ​សី​ម៉ា​ព្រំដែន​តូច​ៗ ដែល​កំណត់​បន្ថែម​ដោយ ទ្វេភាគី​ថ្នាក់​ជាតិ បាន​ចំនួន​១៣០​បង្គោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ