ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​មែនបុរសម្នាក់នេះ អស់​មិន​ស្ទើរ​ទេ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ជុំ ជីវ​ន្ត័ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ជុំ ជីវ​ន្ត័ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ បាន​ប្តឹង​សមត្ថកិច្ច​ពី​បទ​ក្បត់​ទំនុកចិត្ត​ដោយ​ឈ្មោះ សាត់ ភ​គ្ត្រា​(​ហៅ វី​ហ្គ្រោ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​មិន​ពិតប្រាកដ មុខរបរ​ក៏​មិន​ពិតប្រាកដ ។

ជន​នេះ​កាន់​ទូរ​សព្ទ័​លេខ ០៨៧៨០០០២៦៣ និង​មួយ​ប្រ័​ពន្ធ​ទៀត​លេខ​០១១២១៣១៣០ ។ លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​មុន​នឹង​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ដោយ​កម្លាំង​សមត្ថកិច្ច​យើង​មាន​លេខ​ទូរ​សព្ទ័​ជន​នេះ​នៅ​នឹង​ដៃ ហើយ​មាន​រូបថត​ជន​នេះ​ទៀត​ផង ។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទើប​ដឹង​ថា ជន​នេះ​បាន​មក​ដល់​ក្នុង​ខេត្តកំពត ដោយ​មក​សុំ​លោក​បារាំង​សាច់​ក្តាម ធ្វើ​ជា​កម្មករ​ចាំចម្ការ ក្នុងភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​(​ចូល​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មិ​នា​នេះ​) ។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ស៊ើប​ដឹង​ហើយ កម្លាំង​អន្តរា​គម​ពិសេស​ស្នងការ​ខេត្ត​ក៏​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពត ចុះ​ឃាត់ខ្លួន​បាន​នៅ​ក្នុង​ចម្ការ​លោក​បារាំង​សាច់​ក្តាម កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ នេះ ហើយ​នាំ​ខ្លួន​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។

ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នូវ​ទ​ង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឆបោក និង​ខ្ចី​ម៉ូតូ​របស់​អ្នក​ដែល​ធ្លាប់​ស្គាល់គ្នា​យក​ទៅ​លក់ និង​ទៅ​បញ្ចាំ​នា​ពេល​កន្លង​មក​អស់​ជា​ច្រើន​គ្រឿង ដែល​មាន​ដូច​ខាងក្រោម ៖ ម៉ូតូ​ដែល​ខ្លួន​បាន​ខ្ចី​ពី​មិត្តភក្តិ ហើយ​ស៊ីដាច់​នៅ​ថ្ងៃ​ទី​២៤ ខែ​មិ​នា​នេះ ម៉ាក​ស៊ុ​យ​ស៊ី​គី LETS ផ្លា​ក​លេខ​កណ្តាល​1S6574 លេខ​តួរ និង​ម៉ាស៊ីន 404880 ដែល​បាន​យក​ទៅ​បញ្ចាំ​នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤​ខែ​មិ​នា​នេះ ក្នុង​តម្លៃ​៤៩៥​ដុល្លារ ពិតប្រាកដ​មែន ។

លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ពី​អំពើ​ក្បត់​ទំនុកចិត្ត​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បញ្ចាំ​នោះ​មក សមត្ថកិច្ច​ជំនាញ​យើង​បាន​ពិនិត្យ​ឃើញ​នៅ​មាន​លិខិត​បញ្ចាំ​ម៉ូតូ​ពីរ​គ្រឿង​ផ្សេង​ទៀត គឺ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ឆរ​បោក​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1BN- 6538 បញ្ចាំ​បាន​ប្រាក់​ចំនួន ២៤២​ដុល្លារ ។ ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០១៨ បាន​ឆបោក​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ 1D – 0512 (​ក្នុង​លិខិត​បញ្ចាំ​ពុំ​បាន​បញ្ជាក់​ថា ខេត្ត​ណា​ទេ​) ម៉ូតូ​វី​វ៉ា​នេះ ដោយ​បោក​ពី​ស្រី​នៅ​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ សាត់ ភ​គ្ត្រា​( ហៅ​វី​ហ្គ្រោ​) នេះ​បើ​តាម​សមត្ថកិច្ច​ជំនាញ​សួរនាំ​ពី​ជីវប្រវត្តិ​ខ្លះ​ៗ​ទើប​ដឹង​ថា ជា​មនុស្ស​ខ្ចាត់ព្រាត់ គ្មាន​គោលដៅ​ច្បាស់លាស់ គឺ​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តព្រៃវែង​មែន ប៉ុន្តែ​ចេញពី​ស្រុក​ចោល​ឪពុក​ម្តាយ​ជិត​២០​ឆ្នាំ​ហើយ តាំងពី​នៅ​កុមារភាព ដែល​បច្ចុប្បន្ន​តាម​ប្រភព​ព័ត៌មាន​ថា ឪពុក​ម្តាយ​ស្លាប់​អស់​ទៅ​ហើយ​ដែរ គឺ​មនុស្ស​នេះ​តាំងពី​តូច​មក​មិន​ត្រូវ​បាន​ឪពុក​ម្តាយ​ប្រៀនប្រដៅ​អ្វី​នោះ​ទេ នេះ​បើ​តាម​ខ្លួន​គេ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ជំនាញ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

គួរ​បញ្ជាក់​ថា នៅ​មុន​នេះ​លោក ឧក​ញា ម៉ុង ឬ​ទ្ធី បាន​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​គណនី​ហ្វេ​សបុ​ករប​ស់លោក​ប្រកាស​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​មានមុខមាត់​ដូច​ក្នុង​រូបថត​នេះ បើ​ចាប់​បាន​លោក និង​ជូន​រង្វាន់​ទឹកប្រាក់​ចំនួន​១០០០​ដុល្លារ និង​ម៉ូតូ​មួយ​គ្រឿង កាលពី​ខែ​មិន​នេះ ។ លោក​បណ្ឌិត​ឧក​ញា​ម៉ុង ឬ​ទ្ធី បាន​មាន​ប្រសា​ន៍​តាម​ហ្វេ​ស​បុក​លោក​ថាៈ «​ខ្ញុំ​ជួយ​យកអាសារ​មនុស្ស​រាប់​ម៉ឺន​នាក់ មាន​ជួប​បញ្ហា​បន្តិចបន្តួច​តែ​មិន​ធ្ងន់ធ្ងរ​ពេក ជា​ចុង​ក្រោយ​នេះ​មាន​ក្មេង​ប្រុស​ម្នាក់​ចេះ​តែ​ឆាត​មក​សុំ រក​ការងារ​ធ្វើ ដោយ​សុំ​តែ​បាយ​ហូប​ស្នាក់​នៅ​មិន​យក​ប្រាក់ខែ​ទេ ពេល​នេះ​កំពង់​តែ​ដាច់​បាយ​ជិត​ស្លាប់​ហើយ ដោយ​ក្តី​មេត្តា​អាណិតអាសូរ​ក៏​សម្រេចចិត្ត​ទទួលយក​មក​ឲ្យ​ចូល​បម្រើ​ការងារ ខាង​ផ្នែក​កសិកម្ម​នៅ​ភ្នំ​សែន​ដី ខេត្តកំពង់ស្ពឺ ដោយ​ផ្តល់​អាហារ​ហូប​ចុក​បី​ពេល ផ្ទះ​ស្នាក់​នៅ​ប្រាក់​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ថែម​ទៀត ។

ស្រាប់បាន​តែ​រយៈពេល​៧​ថ្ងៃ​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២៤ វេលា​ម៉ោង​១​រសៀល ឈ្មោះ សាត់ ភ​គ្ត្រា​បាន​ខ្ចី​ម៉ូតូ​ម៉ាក​លែ​ត​តម្លៃ​1.450​ដុល្លារ​របស់​កម្មករ​ដូច​គ្នា​យក​ទៅ​បាត់​ស្រមោល ។ ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅ​សមត្ថកិច្ច បើ​ស្គាល់ ឬ​ឃើញ​មុខមាត់​ដូច​ក្នុង​រូបថត​នេះ ចាប់​វា​មក​ផ្តន្ទាទោស​ខ្ញុំ និង​ជូន​រង្វាន់ បន្ថែម​ជាមួយ​ម៉ូតូ​ដែល​វា​ឆបោក​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ