ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​តារា​ដ៏​ស្រស់​ស្អាត​មួយ​គូ​នេះ​មើល៍ យ៉ាង​ម៉េច​ដែរ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​មួយគូ​កំពុង​លេចធ្លោ​លោក​ខាត់ វ៉ៃហាំ​ង និង​កញ្ញា​ស៊ី​ន យូ​ប៊ី​ន ដែល​ទស្សនិកជន​លើក​ឡើងជា​គូ​សម្តែង​សក្តិ​សម​នោះ​តែងតែមាន​ព័ត៌មាន​លេចឮ​ថា​ពួក​គេ​ស្រឡាញ់​គ្នា​នៅ​ក្រៅ​ឆាក ។ តារា​សម្តែង​ដែល​ស៊ីសង្វា​ក់​គ្នា​ស៊ី​ន យូ​ប៊ី​ន​និង​លោក​ខាត់…

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​មួយគូ​កំពុង​លេចធ្លោ​លោក​ខាត់ វ៉ៃហាំ​ង និង​កញ្ញា​ស៊ី​ន យូ​ប៊ី​ន ដែល​ទស្សនិកជន​លើក​ឡើងជា​គូ​សម្តែង​សក្តិ​សម​នោះ​តែងតែមាន​ព័ត៌មាន​លេចឮ​ថា​ពួក​គេ​ស្រឡាញ់​គ្នា​នៅ​ក្រៅ​ឆាក ។

តារា​សម្តែង​ដែល​ស៊ីសង្វា​ក់​គ្នា​ស៊ី​ន យូ​ប៊ី​ន​និង​លោក​ខាត់ វ៉ៃ​ហាំ​ង មិន​ត្រឹមតែ​ទទួល​បាន​ឱកាស​ការងារ​សម្តែង​ក្នុង​ផលិតកម្ម​ក្នុងស្រុក​នោះ​ទេ ផលិតកម្ម​ក្រៅ​ស្រុក​មួយ​ចំនួន​ក៏​បាន​ទាក់ទង​ពួក​គេ​យក​ទៅ​សម្តែង​ដែរ នេះ​ជា​មោទនភាព​មួយ​របស់​តារា​កម្ពុជា ។ ប្រទេស​ទាំងនោះ​ថៃ ឡាវ និង​សិង្ហ​បុរី​បាន​ទាក់ទង​ពួក​គេ​ទៅ​ថត ។

លោក​ខាត់ វ៉ៃ​ហាំ​ង ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទីផ្សារ​ភាពយន្ត​ខ្មែរ​យើង​លូតលាស់ ស្រាប់តែ​លោក និង​ស៊ី​ន យូ​ប៊ី​ន ទទួល​បានការ​សម្លឹង​មើលឃើញ​ពី​ផលិតករ​ក្រៅ​ស្រុក​ស្ទើរ​ស្មាន​មិន​ដល់ ។ នេះ​ប្រហែលជា​ដៃគូ​សម្តែង​រវាង​លោក និង​ស៊ីន យូ​ប៊ី​ន ចេះ​ភាសា​មាន​ថៃ ចិន ឡាវ ។ មូលហេតុ​មួយទៀត ដោយសារ​តែ​ផលិតករ​ក្រៅ​ស្រុក​យល់​ថា​ប្រទេស​យើង​ជាទី​ផ្សារ​ថត​ភាពយន្ត​មិន​អាច​មើល​រំលង​បាន ដូច​ជា​មាន​ប្រាសាទ មាន​តំបន់​ព្រៃឈើ ភ្នំ ទឹកសមុទ្រ​ស្រស់​ស្អាត និង​ក្រុង​ក៏​ទំនើប ទើប​ពួក​គេ​ដាក់​ទិស​ដៅ​ថត​នៅ​ស្រុក​យើង​ឱ្យ​ច្រើន នេះ​ជា​សញ្ញា​វិជ្ជមាន​របស់​សិល្បៈ​ខ្មែរ​យើង ។

លោក​ខាត់ វ៉ៃ​ហាំ​ង និយាយ​ថា «​ចំណែក​យើង​ទាំង​២​មាន​គេ​ឱ្យ​តម្លៃ​ថា​សម​គ្នា​ពេល​សម្តែង​​ពិតជា​រីករាយ ហើយ​សប្បាយចិត្ត​ដែល​ការ​សម្តែង​របស់​យើង​ទាញ​បានការ​ចូល​ចិត្តច្រើន​ពី​ទស្សនិកជន ។ ដោយឡែក​រឿង​ស្រឡាញ់​គ្នា​អ្វី​នោះ​នៅ​មិន​ទាន់​ថា​វិ​វ​ឌ្ឍ​បែប​ណា​ឡើយ​គ្រាន់តែ​ពេល​នេះ​ដល់​ចំណុច​ត្រឹម​មិត្ត​ភាពល្អ​ប៉ុណ្ណោះ »​។

ស៊ី​ន យូ​ប៊ី​ន បញ្ជាក់​ថា ថ្មី​ៗ​កន្លង​មក​នាង និង​លោក​វ៉ៃ​ហាំ​ង ទទួល​បានការ​ងារ​ច្រើន​ពី​ផលិតករ​ក្នុង និង​ក្រៅ​ស្រុក ហើយ​សម្រាប់​ឆ្នាំ​នេះ​នាង​នៅ​តែ​ទទួល​បាន​ឱកាស​ជា​ច្រើន​បន្ត​ទៀត ប៉ុន្តែ​នាង​ស្នើ​សុំ​មិន​ទាន់​បញ្ជាក់ ។ នាង និង​លោក​វ៉ៃ​ហាំ​ង ទើបនឹង​បញ្ចប់​ការ​សម្តែង​ភាពយន្ត​ភាគ​ថ្មី​មួយ​ដែល​សហការ​ដោយ​ទូរទស្សន៍ PNN និង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ គឺ​រឿង «​អាថ៌​កំបាំង​ត្រីសូល​» ។

លោក​ខាត់ វ៉ៃ​ហាំ​ង លើក​ឡើង​ថា លោក​និង​យូ​ប៊ី​ន ក៏​ទទួល​ចូលរួម​ថត​ភាពយន្ត​ជាមួយ​ផលិតករ​ពី​តំបន់​បស្ចិមប្រទេស​ផង​ដែរ​ឲ្យ​តែ​មានការ​ទាក់ទង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ