ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតក្មេងតូចៗ ទាំងនោះណាស់មិនដឹងឈឺប៉ុនណាទេ?

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស ច្នៃ​១​គ្រឿង​ដឹក​កម្មករ​បេះ​ផ្លែ​តា​ង៉ែ​ន មាន​ក្មេង​ចាស់​ប្រុស​ស្រី​ប្រហែល​៥០​នាក់ បាន​ដាច់​ចង្កូត និង​ហ្វ្រាំង បណ្តាល​ឱ្យ​រេ​ចង្កូត​ពេញ​ផ្លូវ…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស ច្នៃ​១​គ្រឿង​ដឹក​កម្មករ​បេះ​ផ្លែ​តា​ង៉ែ​ន មាន​ក្មេង​ចាស់​ប្រុស​ស្រី​ប្រហែល​៥០​នាក់ បាន​ដាច់​ចង្កូត និង​ហ្វ្រាំង បណ្តាល​ឱ្យ​រេ​ចង្កូត​ពេញ​ផ្លូវ រួច​ក៏​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក បណ្តាល​ឱ្យ​ចាក់​មនុស្ស​ទាំងអស់​ចេញពី​រថយន្ត​រង​របួសធ្ងន់​ស្រាល តែ​ម្តង ។ ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ជាប់​នឹង​ភូមិ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​កម្មករ​ម្នាក់​ឈ្មោះ រ៉េ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ថៅកែ​បានឱ្យ​កម្មករ​ម្នាក់ បើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ច្នៃ​១​គ្រឿង ដឹក​កម្មករ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រហែល​៥០​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ចេញដំណើរ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​រថយន្ត​ដាច់​ចង្កូត ពេល​នោះ​អ្នកបើកបរ​ខំប្រឹង​ជាន់​ហ្វ្រាំង ដើម្បី​ឱ្យ​ឈប់​ក៏​ដាច់​ហ្វ្រាំង​បន្ត​ទៀត បណ្តាល​ឱ្យ​រេ​ចង្កូត​ពេញ​ផ្លូវ ទើប​ចាក់​កម្មករ​ទាំងអស់​ពេញ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ទាំងអស់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន លុះ​មាន​អ្នក​រង​របួស​មួយ​ចំនួន​ធ្ងន់ធ្ងរ ត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ប្រភព​បន្ត​ទៀត​ថា ការ​រង​របួស​នេះ​គេ​អាណិត​តែ​កូន​ក្មេង​តូច​ៗ អាយុ​ប្រហែល​១​ខួប​ទៅ​២​ខួប ដែល​ម្តាយ​យក​ទៅ​តាម​ខ្លួន ដើម្បី​ធ្វើការ​បេះ​ផ្លែ​តា​ង៉ែ​ន​ឱ្យ​ថៅកែ​ខ្មែរ និង​ថៃ​នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំណែក​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ដេក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ក៏​មាន​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ផង​ដែរ ដោយ​ពួក​គេ​កំពុង​តែ​ដេក​ស្រែក​ដោយ​ក្តី​ឈឺចាប់ យ៉ាង​ខ្លាំង ។ បន្ទាប់​មក គេ​ឃើញ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​សួរ​សុខ​ទុ ក្ខ​ជន​រង​គ្រោះ​ទាំងនោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ