ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​គិរី​ថ្មដា សិលា​បារមី ភ្ញៀវនាំ​គ្នា​មក​ភ្លូក​ទឹក​ភ្លូកដី​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រមណីយដ្ឋាន​គិរី​ថ្មដា សិលា​បារមី គឺជា​រមណីយដ្ឋាន​ថ្មី​មួយ​នៅ​លើ​ទឹក​ដី​ព្រៃ​ធម្មជាតិ ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ចម្ងាយ​​៩​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ រមណីយដ្ឋាន​គិរី​ថ្មដា សិលា​បារមី គឺជា​រមណីយដ្ឋាន​ថ្មី​មួយ​នៅ​លើ​ទឹក​ដី​ព្រៃ​ធម្មជាតិ ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ចម្ងាយ​​៩​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ ។ រមណីយដ្ឋាន​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​អន្តរជាតិ ជា​ពិសេស​ភ្ញៀវ​ជនជាតិ​ចិន ។

លោក​ថន វិ​រៈ ម្ចាស់​រមណីយដ្ឋាន​ដ្ឋា​ន​គី​រី​ថ្មដា សិលា​បារមី ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ដោយសារ​តែ​ការ​ស្រលាញ់​ធម្មជាតិ ព្រៃ​ភ្នំ​ក្រ​ថ្ម ក៏​ដូច​ជា​ដើម្បី​លើក​ស្ទួយ​លើ​​វិស័យ​​ទេសចរណ៍ ដែល​ខេត្ត​ព្រះ​សីហ​នុ​កំពុង​ក្លាយជា​ទិស​ដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ាន​ក៏​ដូច​ក្នុង​ពិភពលោក ក្រោម​ការ​ផ្តួចផ្តើម​ពី​លោក​សេង ទៀង ជំនួយការ​ផ្ទាល់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​លោក​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​លោក​ផ្ទាល់ កសាង​រមណីយដ្ឋាន​គិរី​ថ្មដា សិលា​បារមី​នេះ​ឡើង​ដើម្បី​ទាក់ទាញ និង​ស្រូប​យក​នូវ​ភ្ញៀវ​ទេសចរ​ឱ្យមក​កាន់តែ​ច្រើន​បន្ថែម​ទៀត​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោ​កលិន សា​រិ​ន មេឃុំ​រាម​ថ្លែង​ថា វា​គឺជា​កិត្តិយស​មួយ​សម្រាប់​ឃុំ​រាម និង​ខេត្ត​ព្រះ​សីហ​នុ ដែល​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​មួយទៀត​បាន​លេច​រូបរាង​ឡើង បន្ទាប់​ពី​រមណីយដ្ឋាន​ចំនួន​៨​ទាំង​លើ​កោះ និង លើគោក​នៅ​ក្នុង​ឃុំ​រាម​បាន​ដំណើរការ​រួច​មក​ហើយ ។ តាម​រយៈ​រមណីយដ្ឋាន​ថ្មី​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​កាន់​ច្រើន​ឱ្យ​ស្គាល់​ដែន​ដី​សមុទ្រ ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា ឆ្នេរសមុទ្រ និង​ផ្ទៃសមុទ្រ​ធំ​ល្វឹងល្វើយ​ពណ៌​ខៀវស្រងាត់ ។ សម្រាប់​ថ្ងៃ​ខាង​មុខ​នេះ​ទឹកដី​ឃុំ ដែល​មាន​ផ្ទៃក្រឡា​១៣០០០​ហិច​តា មាន​ប្រជាពលរដ្ឋ​ជាង​២០០០​គ្រួសារ​ស្មើនឹង​មនុស្ស​ជាង​១០០០០​នាក់ កំពុង​មាន​ចក្ខុ​វិស័យ​បង្កើត​នូវ​រមណីយដ្ឋាន​ចំនួន​៣​បន្ថែម​ទៀត គឺ​តំបន់​ទេសចរណ៍ធម្មជាតិ អេ​វើ​គ្រិ​ន តំបន់​ទេសចរណ៍​បឹង​កង្កែប និង​តំបន់​ទេសចរណ៍​ជិះទូក​កម្សាន្ត​ព្រែក​ទឹកសាប ។

ស្ថិត​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​រមណីយដ្ឋាន​គិរី​ថ្មដា សិលា​បារមី លោក​សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​កោត​ស​សើរ​ដល់​គំនិត​កែ​ច្នៃ​របស់ លោក​ថន វិ​រៈ ជា​ជំនួយការ​ផ្ទាល់​របស់​លោក ដែល​បាន​កែ​ច្នៃ​តំបន់​ដាច់​ស្រយាល​ពី​ទីប្រជុំជន​ឱ្យ​ក្លាយជា​តំបន់​ទេស​ចរណ៍​​ដ៏​ទាក់ទាញ ។ លោក​គាំទ្រ​សមិទ្ធផល​ថ្មី​នេះ​ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ឆ្លុះ​បញ្ចាំង​អំពី​សុខ សន្តិភាព នា​ពេល​បច្ចុប្បន្ន ដែល​បង្ក​ឱ្យ​អ្នក​វិ​និ​និ​យោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​អាច​មក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ