ខេត្តស្ទឹងត្រែង ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នេះបានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូននាយ និងពលទាហ៊ានកងពលតូចអន្តរាគមន៏លេខ១២៨ យោធភូមិភាគទី១ឈរជើងនៅតំបន់អូអាឡៃ ឃុំថ្មដា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រុំប្រទល់ជាមួយប្រទេសឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាំទៅចែកជូននាពេលនេះរួមមានទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៏លេខ១២៨ យោធភូមិភាគទី១ ថវិការចំនួន២០លានរៀល មេបញ្ជាការ១រូប ទទួលបានថវិកាចំនួន៤សែនរៀល មេបញ្ជាការរង នាយរងសេនាធិការកងពលចំនួន១៥នាក់ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក មេបញ្ជាការ បញ្ជាការរង កងអនុសេនាធំ តូច ចំនួន១១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល នាយទាហាន ពលទាហាន៧២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល ។ ការងារសាងសង់មន្ទីរពេទ្យលើកទី២ចំនួន៣៥០០០ដុល្លារ ។
គ្រឿងឧបភោគ បរិភោគ មានមីចំនួន៦០០កេសតូចទឹកត្រីចំនួន៤០០យួរ ទឹកស៊ីអ៊ីវចំនួន៤០០យួរ ប្រេងម៉ាស៊ូត ៥០០០លីត្រ និងថ្នាំពេទ្យ២១មុខ ។ ជូនវរៈសេនាតូចអន្តរាគមន៍ចំនួន៥វរៈ ក្នុងនោះឧបត្ថម្ភដល់ទីបញ្ជាការវរៈទាំង៥ ក្នុងមួយវរៈទទួលបានថវិកាចំនួន១០លានរៀល ។ ជូនមេបញ្ជាការវរៈ៥នាក់ក្នុងម្នាក់២០ម៉ឺនរៀល ចំណែកមេបញ្ជាការរងវរៈជំនួយការសេនាធិការ មេបញ្ជា មេបញ្ជាការរង អនុសេនាធំ ចំនួន១៩៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ