ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជំរុញ​វៀតណាម​ឱ្យ​ស្វែងរក​ទីផ្សារ​ដទៃ​ទៀត

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ សេដ្ឋវិទូ អ្នកស្រី Pham Chi Lan បាន​និយាយ​ថា ក្រុមហ៊ុន​វៀតណាម​គួរតែ​ពង្រីក​ការ​ចាប់​ដៃគូ​ជាមួយ​ទីផ្សារ​យ៉ាងតិច​៣ ដើម្បី​ចៀសវាង​ការ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ណាមួយ​ខ្លាំង​ពេក…

ទីក្រុង​ហាណូយ ៖ សេដ្ឋវិទូ អ្នកស្រី Pham Chi Lan បាន​និយាយ​ថា ក្រុមហ៊ុន​វៀតណាម​គួរតែ​ពង្រីក​ការ​ចាប់​ដៃគូ​ជាមួយ​ទីផ្សារ​យ៉ាងតិច​៣ ដើម្បី​ចៀសវាង​ការ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ណាមួយ​ខ្លាំង​ពេក ។ អ្នកស្រី​ក៏​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ទាំងនោះ​ឲ្យ​ផ្តល់​ឯកសារ​ច្បាស់លាស់ និង​មាន​តម្លាភាព​ផង​ដែរ​ឲ្យ​ស្រប​តាម​ស្តង់ដា​ទីផ្សារ​នាំ​ចេញ ។

អ្នកស្រី Lan និយាយ​ថា ៖« ក្រុមហ៊ុន​វៀតណាម​ត្រូវ​តែ​បង្ហាញ​ថា ពួក​គេ​មិន​ពេញចិត្ត​នឹង​គោលនយោបាយ​ការពារ​និយម​របស់​រដ្ឋាភិបាល​ទេ ហើយ​មិន​លក់​ផលិតផល​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ឡើយ » ។

ប្រសិនបើ​សហរដ្ឋអាមេរិក​មាន​គម្រោង​ដាក់​ពន្ធ​ប្រឆាំង​នឹង​ការ​លក់​បែប​នេះ​លើ​ការ​នាំ​ចេញ​របស់​វៀតណាម ដើម្បី​ការពារ​វិស័យ​នេសាទ និង​ដែកថែប​ក្នុងស្រុក អ្នកស្រី Lan និយាយ​ថា ក្រុមហ៊ុន​ទាំងនោះ​គួរតែ​ស្វែងរក​ទីផ្សារ​ដទៃ ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ទីផ្សារ​ធំ​តែ​មួយ​។ អ្នកស្រី​ថា ៖« យុទ្ធសាស្ត្រ​ទីផ្សារ​លើស​ពី​១​នឹង​ធានា​ថា ការ​នាំ​ចេញ​របស់​ប្រទេស​វៀតណាម​មាន​លំនឹង ហើយ​អាជីវកម្ម​នឹង​មិន​ពឹងផ្អែក​លើ​ទីផ្សារ​ណាមួយ»។

អ្នកស្រី​បន្ថែម​ថា យុទ្ធសាស្ត្រ​អាជីវកម្ម​បែប​នេះ នឹង​ជួយ​ដល់​ក្រុមហ៊ុន​វៀតណាម​អាច​បន្ត​ដំណើរការ និង​ចាប់​យក​នូវ​ឱកាស​ថ្មី​ៗ ខណៈ​អាច​នឹង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង​។ អ្នកស្រី​ក៏​បាន​ជំរុញ​ក្រុមហ៊ុន​ក្នុងស្រុក​ឲ្យ​ពង្រឹងសមត្ថភាព ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។

អ្នកស្រី​អះអាង​ថា ក្រៅពី​សហរដ្ឋអាមេរិក និង​ចិន​ហើយ ក្រុមហ៊ុន​វៀតណាម​គួរតែ​បង្កើន​វត្តមាន​របស់​ខ្លួន​ក្នុង​ទីផ្សារ​ដទៃ​ដូច​ជា សហភាព​អឺរ៉ុប ជាដើម ។ អ្នកស្រី​ថា ៖« គ្មាន​នរណា​ឈ្នះ​ទេ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ។ សហរដ្ឋអាមេរិក និង​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទាំង​២​របស់​ប្រទេស​វៀតណាម ហើយ​យើង​ត្រូវ​តែ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​ដទៃ ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ