ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​លី​អូ ប្រគល់​រង្វាន់​ម៉ូតូ និង​បន្តោង​ខ្សែ​.ក​មាស​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 45 គូ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ស្រា​បៀរ លី​អូ បាន​ប្រគល់​រង្វាន់​ជា​ច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​​គូ​ស្វាមី​-​ភរិយា​ថ្មី​ចំនួន ៤៥ គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ លី​អូ សម្រាប់​ការ​ចាប់​រង្វាន់​លើក​ទី​១…

​រាជធានី​ភ្នំពេញ​ ៖ ស្រា​បៀរ លី​អូ បាន​ប្រគល់​រង្វាន់​ជា​ច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​​គូ​ស្វាមី​-​ភរិយា​ថ្មី​ចំនួន ៤៥ គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ លី​អូ សម្រាប់​ការ​ចាប់​រង្វាន់​លើក​ទី​១ ក្នុង​ឆ្នាំ ២០១៨ នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី «A1 Concert» របស់​ស្ថានីយទូរទស្សន៍ MYTV ដោយ​ប្រព្រឹត្ត​ទៅ​ចំនួន​ពី​រស​ប្តា​ហ៍​ជាប់​គ្នា​គឺ វគ្គ​ទី​១ កាលពី​ថ្ងៃ​ទី ១៨ ខែមីនា និង​វគ្គ​ទី​២ នៅ​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ 2018 កន្លង​ទៅ​នេះ​។​

​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ៣ គូ បាន​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ SCOOPY i និង ១៧ គូ​បាន​ឈ្នះ​បន្តោង ខ្សែ​.ក​មាស ៥ ជី ខណៈ​ដែល ២៥ គូ​ផ្សេង​ទៀត​បាន​ឈ្នះ​បន្តោង​ខ្សែ​.ក​មាស ២ ជី ដែល ពួក​គាត់​បាន​មក​ពី​ទូ​ទាំង​​ប្រទេស មាន​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​នានា​។​

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក អែម បូ​ណាត​និង លោកស្រី យឹ​ម ខ្មៅ មក​ពី​ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ដែល​ជា​ម្ចាស់​រង្វាន់​ម៉ូតូ SCOOPY i បាន​ឲ្យ​ដឹង​ថា ៖ «​យើង​ទាំង​ពីរ នាក់​ពិតជា​​រំភើប​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ឮ​គេ​ប្រកាស​ឈ្មោះ​របស់​ខ្លួន​ក្នុង​កម្ម​វិធី​ចាប់ឆ្នោត​ផ្សងសំណាង​កាលពី​ថ្ងៃ​ទី ១១ ខែ កុម្ភៈ កន្លង​ទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ពួក​យើង​» ។​

​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន​ថ្លែង​​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា «​ជា​រៀង​រាល់​ឆ្នាំ ស្រា​បៀរ លី​អូ តែង​មានកម្ម​វិធី​ចំណង ដៃ​សុភមង្គល​​អាពាហ៍ពិពាហ៍ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ​ដល់ អតិថិជន​ដ៏​មាន​តម្លៃ របស់​យើង ដែល​បាន​ជ្រើសរើស​ស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួក​គេ ហើយ​យើង​ក៏​សង្ឃឹមថា​ អតិថិជន​នៅ​តែ​បន្ត​គាំទ្រ​ស្រា​បៀរ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ​»​។​

​សូម​ជាវ​ស្រា​បៀរ លី​អូ សម្រាប់​ទទួលភ្ញៀវ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក ពី​ព្រោះ​នៅ​មាន​​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​កំពុង​រង់ចាំ​លោក​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ