ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា នឹង​បង្ហាញ​សក្តានុពល​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​ចូលរួម​សន្និសីទ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាព និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ដែល​សន្និសីទ​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ចុងឆ្នាំ​នេះ ។ ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា លោក​…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​ចូលរួម​សន្និសីទ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាព និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ដែល​សន្និសីទ​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ចុងឆ្នាំ​នេះ ។

ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា លោក​ Ingo Karsten នា​ថ្ងៃ​ទី​២៩ មីនា ម្សិលមិញ បាន​ជម្រាប​ជូន​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា កម្មវត្ថុ​នៃ​ការ​សុំ​ជួប​នេះ គឺ​ដើម្បី​អញ្ជើញលោក​រដ្ឋមន្ត្រី​ចូលរួម​សន្និសីទ​ថ្នាក់​តំបន់​ប្រចាំ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (Asia-Pacific Regional Conference) នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក​ទូត​បាន​បន្ដ​ថា នេះ​ជា​កិច្ចប្រជុំ​ដ៏​ធំ​មួយ​ដែល​មានការ​ចូលរួម​ពី​ធុរជន​កំពូល​ៗ និង​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​ល្លឺ​ម៉​ង់ ហើយ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​របស់​ខ្លួន ជា​ពិសេស​ភាព​អនុគ្រោះ​ពិសេស​ៗ​នៃ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ជា​ច្រើន​មិន​ទាន់​យល់​ច្បាស់ ។ លើស​ពី​នេះ​ទៀត សន្និសីទ​នេះ​ក៏​អាច​ជា​វេទិកា​មួយ សម្រាប់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​ទ្វេភាគី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។
ជា​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ប៉ាន សូរ​ស័ក្ដិ បាន​ទទួលយក​ការ​អញ្ជើញ​នេះ ។ លោក​យល់​ថា សន្និសីទ​នេះ​មាន​សក្ដានុពល​ច្រើន ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​អា​ល្លឺ​ម៉​ង់​មក​កម្ពុជា ។

លោក​បន្ត​ទៀត​ថា ៖« អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយ​ក្នុង​ពិភពលោក និង​មាន​ក្រុមហ៊ុន​ដែល​មាន​បច្ចេកទេស​ខ្ពស់​ជា​ច្រើន​ផង​ដែរ​»​។
លោក​រដ្ឋមន្ត្រី​រំពឹង​ថា នឹង​បាន​ជួប​ធុរជន​កំពូល​នៃ​ក្រុមហ៊ុន​ទាំងនោះ​ដើម្បី​ពិភាក្សា​លើ​ការ​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន ដែល​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​អាច​ចាប់អារម្មណ៍ ដូច​ជា វា​រី​អគ្គិសនី ព្រោះ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​មាន​ជំនាញ​ផលិត​ម៉ាស៊ីន Hydro-Turbine គ្រឿងផ្សំ​រថយន្ត និង​កង់​រថយន្ត ។​ល​។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សក្តានុពល​វិនិយោគ ដោយសារ​តែ​កត្តា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ជា​ពិសេស​កំណើនសេដ្ឋកិច្ច ដែល​ប្រទេស​នេះ សម្រេច​បាន​កំណើន​ជា​មធ្យម​៧,៧% ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ លើស​ពី​នេះ កម្ពុជា​មានច្បាប់​វិនិយោគ​ដ៏​ល្អ ដោយសារ​កម្ពុជា​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​សិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​ខ្លួន​១០០% ជា​ពិសេស​ច្បាប់​ពន្ធ​របស់​កម្ពុជា​គ្មាន​ភាព​ស្មុ​គ្រ​ស្មាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ