ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​ទាំង​៦​ដែល Messi និង Ronaldo មាន​ដូច​គ្នា

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi និង Ronaldo មាន​កំណត់​ត្រា​៦​យ៉ាង ដែល​បាន​សម្រេច​ដូច​គ្នា ទោះបីជា​ពួក​គេ​គឺជា​គូប្រជែង​អស់​រយៈពេល​ជា​យូរ​មក​ក៏​ដោយ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi និង Ronaldo មាន​កំណត់​ត្រា​៦​យ៉ាង ដែល​បាន​សម្រេច​ដូច​គ្នា ទោះបីជា​ពួក​គេ​គឺជា​គូប្រជែង​អស់​រយៈពេល​ជា​យូរ​មក​ក៏​ដោយ ។ កាលពី​ពេល​កន្លង​ទៅ​នេះ យើង​បាន​ចុះ​ផ្សាយ​ពី​ចំនុច​ទាំង​៥ ដែល Ronaldo មិន​សម្រេច​បាន​ដូច Messi ។ ពេល​នេះ​សូម​មក​មើល​៦​ចំណុច​ខាងក្រោម​វិញ​ម្តង ៖

១. បំបែក​កំណត់​ត្រា​៥​ដង ៖ ទោះបីជា Ronaldo និង Messi តែងតែ​ប្រជែង​គ្នា​យក​ពាន​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ពួក​គេ​មាន​កំណត់​ត្រា​៥​ដង​ដែល​បង្ហាញ​ថា​គេ​ទាំង​ពីរ​នាក់​បាន​យក​ប្រៀប​លើ​ពិភព​បាល់ទាត់​ទាំងមូល ។

២. រកបាន​៤​គ្រាប់​នៅ World Cup ផ្តាច់ព្រ័ត្រ ៖ ទាំង​កីឡាករ​របស់​អា​ហ្ស​ង់​ទី​ន និង ព័រ​ទុ​យ​ហ្កា​ល់ សុទ្ធតែ​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​៤​គ្រាប់ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup​។ នេះ​គឺជា​កំណត់​ត្រា​ដែល​គ្មាន​កីឡាករ​ណា​បំបែក​បាន​ក្រៅពី​២​នាក់​នេះ​ទេ​។

៣. ជួយ​ក្លិប​លើក​ពាន Club World Cup ៣​ដង ៖ Messi និង Ronaldo មាន​ចំណុច​ដូច​គ្នា​ត្រង់​រក​គ្រាប់​បាល់​ជូន​ក្លិប​ក្នុង​ការ​យក​ពាន Club World Cup ដល់​ទៅ​៣​ដង​។ ពួក​គេ​អាច​នឹង​មិន​មាន​ភាព​ដូច​គ្នា​នេះ​ទៀត​ទេ ប្រសិនបើ​មាន​នរណា​ម្នាក់​ឈ្នះ​ពាន UEFA Champions League នៅ​រដូវ​កាល​នេះ​។

៤. លេចមុខ​នៅ FIFPro World XI ១១​ដង ៖ កីឡាករ​ជម្រើសជាតិ​ទាំង​ពីរ​នាក់​នេះ បាន​លេចមុខ​នៅ​ការ​ប្រកួត FIFPro World XI ១១​ដង​។ នេះ​ក៏​ជា​កំណត់​ត្រា​ដែល​គ្មាន​កីឡាករ​ណា​បំបែក​បាន​ដែរ​។

៥. ឈ្នះ​ស្បែកជើង​មាស ៤​ដង ៖ ជើង​ខ្លាំង​ទាំង​២​នាក់ សុទ្ធតែ​បាន​ឈ្នះ​ពាន​ស្បែកជើង​មាស European Golden Shoe Awards ចំនួន​៤​ដង ខណៈ​ដែល​ពួក​គេ​រក​គ្រាប់​បាល់​បាន​នៅ LaLiga ជាង​៣០០​គ្រាប់​។

៦. ឈ្នះ Ballon d’Or ៥​ដង ៖ កីឡាករ​ឆ្នើម​របស់ Barca និង Real ទាំង​ពីរ​នាក់​នេះ បាន​ឈ្នះ​ពាន Ballon d’Or ៥​ដង​ដូច​គ្នា ហើយ​មាន​តែ​ពីរ​នាក់​នេះ​ទេ ដែល​ដណ្តើម​ពាន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ឆ្នាំ ៕

គួរអាន ៖ កំណត់​ត្រាពិសេស​ទាំង​៥​របស់ Messi ដែល Ronaldo មិន​ទាន់​ធ្វើ​បាន​សូ​ម្បី​តែ​១

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ