ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហើប​ថា Ronaldo ខ្លាំង​ជាង Messi ដែល​ជា​មិត្ត​របស់​ខ្លួន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា Neymar ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់ Messi បាន​បង្ហើប​ថា Ronaldo មាន​ភាព​ប្រសើរ​ជាង ។…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា Neymar ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់ Messi បាន​បង្ហើប​ថា Ronaldo មាន​ភាព​ប្រសើរ​ជាង ។ ទាំង Ronaldo និង Messi សុទ្ធតែ​ជា​ជើង​ខ្លាំង ដែល​គ្រប់​គ្នា​ទទួលស្គាល់ ។ តែ Neymar មិន​បាន​សរសើរ​ការ​លេង​របស់ Messi ទេ ពេល​សួរ​ពី​គំនិត​ផ្ទាល់ខ្លួន​ទៅ​លើ Ronaldo ។ ការ​និយាយ​បែប​នេះ​គឺ​ហាក់បីដូចជា Neymar មិន​មាន Messi ជា​ជើង​ខ្លាំង​នៅ​ក្នុង​ចិត្ត​ឡើយ ។

កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​នេះ​បាន​និយាយ​ថា «​ខ្ញុំ​គោរព Ronaldo ចំពោះ​អ្វី​ដែល​គេ​បាន​ធ្វើ ។ គេ​គឺជា​មនុស្ស​ម្នាក់​ដែល​ស្រ​ដៀង​ខ្ញុំ ។ គេ​បាន​ចំណាយពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​លើ​កំពូល​តារាង​ដូច Messi ដែរ ។ និយាយ​ទៅ​មាន​ជើង​ខ្លាំង​ច្រើន​ណាស់​នៅ Real Madrid ហើយ​យើង​ក៏​មិន​គួរ​ផ្តោត​តែ​លើ Ronaldo ដែរ​» ។

Neymar បាន​បន្ត​ថា «​ខ្ញុំ​មក​បារាំង​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ ។ តែ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា ខ្ញុំ​ចង់​ចាកចេញ​ទៅ Real Madrid ។ តែ​ខ្ញុំ​នៅ​ទី​នេះ​ពិតជា​មិន​អី​មែន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ