ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​មន្ទីរ​សាធារណការ​និង​ខណ្ឌ​២​នាំ​យក​អំណោយ​ជូន​ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​លេខ​៧៩៣​ឈរជើង​នៅ​ច្រក​អានសេះ

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ ប្រតិភូ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ចំនួន​២ ដឹកនាំ​ដោយ​លោក សាំ…

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ ប្រតិភូ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ចំនួន​២ ដឹកនាំ​ដោយ​លោក សាំ ពិសិដ្ឋ សាលា​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ​លោក​សុខ សម្បត្តិ និង​សាលា​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក កែវ សុភា អភិបាលរង បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​គ្រឿង​ឧបភោគ បរិភោគ ជូន​ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​លេខ​៧៩៣​ឈរជើង​នៅ​ទិស​ច្រក​អានសេះ ខេត្តព្រះវិហារ ។

ជំនួស​ឱ្យ​ប្រតិភូ​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សាំ ពិសិដ្ឋ បាន​ថ្លែង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​វរ​ភាព​ដ៏​អង់អាច​ក្លាហាន​របស់​បងប្អូន​វរៈ​នគរបាល​នៅ​សមរភូមិ​មុខ នា​តំបន់​ប្រាសាទព្រះវិហារ ដែល​បាន​តស៊ូ​ជម្នះ​គ្រប់ ឧបសគ្គ​គ្រប់យ៉ាង និង​ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ការពារ​បូរណភាព​ទឹកដី​របស់​យើង ដោយ​មិន​ឱ្យ​សត្រូវ​ឈ្លានពាន​មក​លើ​ទឹកដី​កម្ពុជា​យើង​បានជា​ដាច់ខាត​សូ​ម្បី​មួយ​ចំអាម ឬ​មួយ​មី​ល្លី​ម៉ែត្រ ។

ក្នុង​ឱកាស​នោះ​គណៈប្រតិភូ​បាន​ផ្តល់​អំណោយ​ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​លេខ​៧៩៣​ឈរជើង​នៅ​ទិស​ច្រក​អានសេះ ខេត្តព្រះវិហារ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​មាន​គ្រឿង​ឧបភោគ បរិភោគ ព្រមទាំង​ផ្តល់​ថវិកា​ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​លេខ​៧៩៣ ចំនួន​២៨១​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​៤​ម៉ឺន​រៀល ។ ចំណែក​មេបញ្ជាការ​ភូមិភាគ ម្នាក់​៥០​ម៉ឺន​រៀល ។ មេ​វរៈ​ម្នាក់​៤០​ម៉ឺន​រៀល និង​អនុ​វរៈ​ចំនួន​៦​នាក់ ដោយ​ម្នាក់​ៗ​បាន​២០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ