ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​មិន​គួរ​ឱ្យ​ជឿថាគាត់វិលចូលវិញលឿនបែបនេះបើទើបតែ​ចេញ​មក​បាន​១​ថ្ងៃ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ចោរ​អត់​ជំនាញ​ម្នាក់​ជាប់គុក​អស់​៩​ខែ​ពី​បទ​លួច​នៅ​ពេល​ចេញពី​គុក​បាន​តែ​មួយ​ថ្ងៃ មិន​កែខ្លួន​ទៅ​លួច​ម៉ូតូ​គេ​នៅ​ផ្សា​រលើ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ម្តងទៀត​នៅ​ព្រឹក​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ តែ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​ដេក​គុក​វិញ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ចោរ​អត់​ជំនាញ​ម្នាក់​ជាប់គុក​អស់​៩​ខែ​ពី​បទ​លួច​នៅ​ពេល​ចេញពី​គុក​បាន​តែ​មួយ​ថ្ងៃ មិន​កែខ្លួន​ទៅ​លួច​ម៉ូតូ​គេ​នៅ​ផ្សា​រលើ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ម្តងទៀត​នៅ​ព្រឹក​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ តែ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​ដេក​គុក​វិញ ។

សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​មិន​ព្រម​កែខ្លួន​រូប​នេះ​ឈ្មោះ រឿ​ន ភក្តី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានមុខ​រប​មិន​ពិតប្រាកដ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុច​ខាងត្បូង​ផ្សា​លើ ក្រុង​កំពង់ឆ្នាំង ពេល​ដែល​ម្ចាស់​ឈប់​តែ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​តែ​ពេល​កំពុង​លួច​ត្រូវ​បាន​ម្ចាស់​គេ និង​អ្នកផ្សារ​ដឹង និង​ជួយ​ទាន់​ក៏​បាន​ព្រួត​គ្នា​ចាប់ខ្លួន​បាន​ហើយ​ស្វាគមន៍​១​ដៃ​១​ជើង​ហើយ​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា លោក​ចោរ​រូប​នេះ​ជា​មុខសញ្ញា​លួច​ម៉ូតូ​ពី​មុន​មក​ដោយ​បាន​ជាប់ពន្ធ​នាគា​អស់​រយៈពេល​៩​ខែ​កន្លង​មក​គឺ​ទើបតែ​ចេញពី​ពន្ធនាគារ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ឥឡូវ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដេក​ក្នុង​ពន្ធនាគារ​ម្តងទៀត​ហើយ ព្រោះតែ​មិន​កែខ្លួន​ប្រកប​មុខរបរ​ចាស់​ជា​ចោរ​ដ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ