ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ិនប្រសព្វខ្លាំង… តែបែកការណ៍​ត្រឹ​ម​បាត់​​គោអ្នកភូមិ

6 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ​ ៖ បុរស​​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​សម្ងំ​ដាំ​កញ្ឆា​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន  ​ដោយ​គ្មាន​​នរណា​​បានដឹងទេ​សូ​ម្បី​តែ​អ្នក​ភូមិ​ ។ ​លុះ​ពេល​ចុង​ក្រោយ​ ត្រូវ​បែកការណ៍ ​បន្ទាប់​ពី​ពលរដ្ឋ​នៅ​ក្នុងភូមិ​បាត់គោ​ដើរ​រក​គ្រប់​ទីកន្លែង​ តែ​មិនឃើញ​ក៏​បាន​ចូល​ទៅ​រក​នៅ​ទីនោះ​…

រាជធានី​ភ្នំពេញ​ ៖ បុរស​​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​សម្ងំ​ដាំ​កញ្ឆា​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន  ​ដោយ​គ្មាន​​នរណា​​បានដឹងទេ​សូ​ម្បី​តែ​អ្នក​ភូមិ​ ។ ​លុះ​ពេល​ចុង​ក្រោយ​ ត្រូវ​បែកការណ៍ ​បន្ទាប់​ពី​ពលរដ្ឋ​នៅ​ក្នុងភូមិ​បាត់គោ​ដើរ​រក​គ្រប់​ទីកន្លែង​ តែ​មិនឃើញ​ក៏​បាន​ចូល​ទៅ​រក​នៅ​ទីនោះ​ ស្រាប់តែ​ប្រទះ​ឃើញ​សុទ្ធតែ​ដំណាំ​កញ្ឆា​ ទើប​រាយការណ៍​ជូន​នគរបាល ​។ ​

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ម្រុះ​១​ក្រុម ​រួម​មាន​នគរបាល​ខណ្ឌដង្កោ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​ និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​  ​ក្រោម​ការ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប ដោយ​បាន​រក​ឃើញ​កញ្ឆា​ចំនួន​៧៨​ដើម​ក្នុង​នោះ​កញ្ឆា​ទើប​និង​ដាំ​ដុះ​ចំនួន​៥៣​ដើម និង​កញ្ឆា​ដែល​ល្មម​អាច​ប្រើប្រាស់​បាន​ចំ​នួ​២៥​ដើម ហើយ​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស ​ដែល​ជា​ម្ចាស់​កញ្ឆា​នោះ​នាំ​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ​។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣០ ​មីនា នៅ​ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើង
ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។ បុរស​ជា​ជនជាតិ​អង់គ្លេស​ដែល​ជា​អ្នក​ដាំ​កញ្ឆាខាងលើ​ ​ឈ្មោះ ​Brewer Wanyne អាយុ​៥០​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​ ។

​ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ