ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​គាស់​រំលើង​រឿង ​«​មរណភាព​អ្នក​មេម៉ាយ​រូប​ស្រស់​នេះ​»

6 ឆ្នាំ មុន
  • តាកែវ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ ​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ដាក់​បទបញ្ជា​ឱ្យ​មន្ដ្រី​នគរបាល​ខេត្តតាកែវ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ទាំង​ស្នងការ​រង​ម្នាក់ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កោះហៅ​មក​សួរនាំលើ​ករណី​ស្ដ្រី​ស្រស់​សោភា…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ ​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ដាក់​បទបញ្ជា​ឱ្យ​មន្ដ្រី​នគរបាល​ខេត្តតាកែវ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ទាំង​ស្នងការ​រង​ម្នាក់ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កោះហៅ​មក​សួរនាំលើ​ករណី​ស្ដ្រី​ស្រស់​សោភា វ័យ​៣៦​ឆ្នាំ​មួយ​រូប គឺ​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​អះអាង​ថា ​បាន​ចង​.​ក​សម្លាប់​ខ្លួន ព្រោះតែ​មាន​វិបត្តិ​កាលពី​ចុង​ខែមករា​កន្លង​ទៅ នៅ​ក្នុងផ្ទះ​ជួល​ដ៏​ស្គឹ​ម​ស្កៃ​មួយ​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

មន្ដ្រី​នគរបាល​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្នងការ​រង​ដែល​ត្រូវ​បាន​កោះហៅ​មក​សួរនាំ​នោះ គឺ​លោក ឡាយ ណា​រិ​ទ្ធ ដែល​ត្រូវជា​បង​បង្កើត​របស់​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ដែល​ពេល​ថ្មី​ៗ​នេះ ​ត្រូវ​បាន​ប្រមុខរដ្ឋ​ស្ដីទី​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង ជា​អភិបាលខេត្ត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

មានការ​កត់​សម្គាល់ថា ការ​កោះហៅ​មន្ដ្រី​នគរបាល​ខេត្តតាកែវទាំង​៨​នាក់​ខាងលើ​នេះ បាន​កើត​មាន​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​លោក ឡាយ វណ្ណៈ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​អភិ​បាលខេត្ត ។ មន្ដ្រី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌបាន​ប្រាប់​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃនេះ មន្ដ្រី​នគរបាល​ទាំង​៨​រូប កំពុង​ស្ថិត​ក្រោម​​ការ​សួរនាំ​នៅឡើយ ពាក់ព័ន្ធ​ករណី​ដ៏​រសើប​មួយ​នេះ ព្រោះ​បន្ទាប់​ពី​មរណភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​មក មានការ​លេច​ធ្លាយ​ព័ត៌មាន​ច​ចាម​អារាម​ជា​ច្រើន ដោយសារ​តែ​អ្នកស្រី​បាន​បន្សល់​ទុក​លិខិត​សរសេរ​ដោយ​ដៃ របៀប​មនុស្ស​មាន​វិបត្តិ​ផ្លូវចិត្ត ហើយ​មានការ​ហែក​ចេញ​ជា​២​ចម្រៀក​ផង​ដែរ ។

អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​ក្នុង​បន្ទប់ដេកនៃ​ផ្ទះ​ដ៏​ធំ​របស់​អ្នកស្រី ដែល​ជួល​នៅ​ក្នុងភូមិ​ផ្សារ​​តា​កោរ សង្កាត់​​រការ​ ក្នុងក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨​​កន្លង​ទៅ ដែល​ករណី​នេះ ​ក្រោយ​កើតហេតុ​ភ្លាម​ៗ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​​ថា អ្នកស្រី​មាន​វិបត្តិ​ស្នេហា ។ ប៉ុន្ដែ​សំណុំរឿង​នេះ​ ហាក់​ស្ថិត​នៅ​ក្នុង​វាំង​នន​ខ្មៅ ដោយ​ភាគរយ​ខ្ពស់​បំផុតគេ​អះអាង​ថា ស្ដ្រី​រង​គ្រោះ​មិន​បាន​ចង​.​ក​សម្លាប់​ខ្លួន ដោយ​ចិត្ត​ឯង​នោះ​ឡើយ ព្រោះ​នៅ​ក​មាន​ស្នាម​ម្រាមដៃ​ដូច​មនុស្ស​ច្របាច់ក ។ សព​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​នៅ​ឯ​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ ។

ទោះបី​មានការ​ភ្ញាក់ផ្អើល​យ៉ាងណា​ក្តី ក៏​មិន​មាន​នរណា​ដឹង​ថា អ្នកស្រី​មាន​វិបត្តិ​អ្វី​ដែរ ។ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ជា​ស្ត្រី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ​និង​ជា​អ្នកមាន​ជីវភាព​ធូរធារ​ម្នាក់​ តែ​បែរជា​អភ័ព្វ​រឿង​ស្នេហា ដោយ​អ្នកស្រី​ជា​ស្ត្រី​មេ​មា​៉​យ​កូន​៣ និង​មិនដឹង​ថា តើ​នរណា​ជា​ឪពុក​កូន​ៗ​ទាំងនេះ ។ ផ្ទះ​ដ៏​ស្គឹ​ម​ស្កៃ​ដែល​ស្ត្រី​រង​គ្រោះ គេ​ឃើញ​ចង​.​ក​ស្លាប់​នេះ គឺជា​ផ្ទះ​របស់​លោក​អតីត​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត តែ​គេ​មិនដឹង​ថា ​ជួល​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ ។ ផ្ទះ​វីឡា​នេះ​ ត្រូវ​បាន​ម្ចាស់​ប្រកាស​ក្នុង​ស្លាក​មុខ​ផ្ទះ​ថា ជួល​ឬ​លក់ ទោះបី​បន្ទាប់​ពី​មានការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ហើយ​ក្តី ក៏​វីឡា​នេះ​ នៅ​តែ​បិទទ្វារ​ចោល​និង​ប្រកាស​ជួល​ឬ​លក់​ដដែល ។

ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់ ដែល​អ្នកស្រី​មេម៉ាយ​កូន​៣​រូប​ស្រស់​ជួល​វីឡា​ស្គឹ​ម​ស្កៃ​មួយ ​រស់នៅ​បែប​នេះ ។ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​អ្នកបម្រើ​ក្នុងផ្ទះ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​ក្នុង​បន្ទប់​ដេក​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា ។ អ្នកស្រី​ គឺជា​មន្ត្រី​បម្រើ​ការ​នៅ​វិមាន​រដ្ឋសភា ហើយ​ក៏​ជា​សមាជិក​មួយ​រូប នៅ​ក្នុង​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា លើ​ការងារ​ពង្រីក​ចលនា​យុវជន​នៅ​ក្រៅប្រទេស​ផង​ដែរ ។

ទាក់ទិន​នឹង​ករណី​នេះ ​លោក​អធិការ​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​ថា បើ​តាម​សម្តី​អ្នក​ជិតខាង​បាន​បញ្ជាក់​ថា តាម​ការ​សង្កេត​គេ​ឃើញ​អ្នកស្រី​ទៅ​ណា​មក​ណា មិន​ដែល​ឃើញ​មាន​ស្វាមី​ទៅ​ជាមួយ​ទេ ដូច្នេះ​ក៏​សន្និដ្ឋាន​ថា ​ជា​ស្ត្រី​មេម៉ាយ​តែ​ម្តង​ទៅ ។ មិត្តភក្តិ​ស្និទ្ធស្នាល​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង ព្រោះ​អ្នកស្រី​ជា​មនុស្ស​មានទឹក​ចិត្តល្អ និង​តែង​ជួយ​រាល់​ទុក្ខ​ធុរៈ​មនុស្ស​ជុំវិញ​ខ្លួន ​ដោយ​មិន​មានការ​រើស​អើង​អ្វី​ឡើយ តែ​នេះ​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​គ្មាន​អ្វី​និយាយ​ក្រៅពី​ពាក្យ​ថា ស្តាយ​ៗ​នោះ​ទេ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ពិនិត្យ​សព​រួចរាល់​ហើយ សព​អ្នកស្រី​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ឯ​រាជធានី​ភ្នំពេញ ។ ជីវិត​ដ៏​ស្រស់បំព្រង​របស់​អ្នកស្រី​ ពិតជា​គេ​មិន​ជឿ​ថា ជា​អ្នកមាន​វិបត្តិ​អ្វី​រហូត​ឈាន​ដល់​ការ​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ​ឡើយ ។ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ខ្លះ​ថា អ្នកស្រី​មាន​វិបត្តិ​ស្នេហា​ជាមួយ​បុរស​ម្នាក់ និង​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​ខ្លួន តែ​ក្នុង​សំបុត្រ ​ក៏​មិន​បាន​និយាយ​ពី​ឈ្មោះ​បុរស​រូប​ណា​ម្នាក់​ទេ ក្រៅពី​បង្ហាញ​ការ​ឈឺចាប់​ចំពោះ​បុរស​ម្នាក់​ដែល​បាន​ចោទប្រកាន់​
និង​បោះបង់ ។

អត្ថបទសរសេរ ដោយ