ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​យកដៃ​ប៉ះ​បង្គោល​ភ្លើង បណ្តាល​ឱ្យ​ឆក់​ស្លា.ប់​មួយ​រំពេច

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុគ្គលិក​ហាង តា​លាភ អូរ​ឫស្សី​២ ក្រោយ​ស្តា​ត​ចាស់​ម្នាក់ យកដៃ​ប៉ះ​បង្គោល​ភ្លើង​សសរ​ដែក ដែល​ខ្លួន​មាន​សំណើម ទើប​បណ្តាល​ឱ្យ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ដួល​ស្លាប់​មួយ​រំពេច…

ខេត្តសៀមរាប ៖ បុគ្គលិក​ហាង តា​លាភ អូរ​ឫស្សី​២ ក្រោយ​ស្តា​ត​ចាស់​ម្នាក់ យកដៃ​ប៉ះ​បង្គោល​ភ្លើង​សសរ​ដែក ដែល​ខ្លួន​មាន​សំណើម ទើប​បណ្តាល​ឱ្យ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ដួល​ស្លាប់​មួយ​រំពេច យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​ដើរ​ចេញពី​ធ្វើការ បម្រុង​ទៅ​ផ្ទះ​ជួល​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​ចរន្តអគ្គិសនី​ឆក់​បុគ្គលិក​ហាង​នោះ បាន​កើតឡើង​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ ចំណុច​បង្គោល​ភ្លើង​លេខ​៥៥៩ តាម​បណ្តោយ​ផ្លូវ​បេតុង ក្រោយ​ធនាគា​អេ​ស៊ី​លី​ដា ជិត​ហាង​ម្លិះ​អង្គរ​ថ្មី ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សាក្សី​បានដឹង​ស្គាល់ នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​ដើរ​តាម​ផ្លូវ ហើយ​ទៅ​ប៉ះ​បង្គោល​ភ្លើង​ដែក​សាធារណៈ ត្រូវ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​បណ្តាល​ឲ្យ​ស្លាប់ ផ្អើល​ដល់​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​។ ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ឮ​គេ​ហៅ​ឈ្មោះ ភា មិន​ស្គាល់​ត្រកូល ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ ជា​បុគ្គលិក ហាង​យីហោ តា​លាភ អូរ​ឫស្សី​២ ក្រោយ​ស្តា​ត​ចាស់ ស្នាក់​នៅ​បណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ លោក​វរៈសេនីយ៍ត្រី ឆឹង សុភា អធិការរង​នៃ​អធិការ​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មិ​នា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពេល​កើតហេតុ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​ចុះ​មក​ជួយ​ពិនិត្យ​សាកសព​នារី​រង​គ្រោះ​។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ ដែល​ស្លាប់​នោះ​មាន ឈ្មោះ ភា មិន​ស្គាល់​ត្រកូល ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ជា​បុគ្គលិក ហាង​យីហោ តា​លាភ អូរ​ឫស្សី​២ ក្រោយ​ស្តា​ត​ចាស់ ស្នាក់​នៅ​បណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប និង​មិន​ស្គាល់​អត្តសញ្ញាណ​។ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិនិច្ឆ័យ​រួច កម្លាំង​ជំនាញ​របស់​ស្នងការ​នគរបាល​ខេត្ត បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ស្លាប់​មែន មិនមែន​ជា​ករណី​ឃាតកម្ម​អ្វី​ឡើយ​។ សព​នារី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​គោក​ចក រង់ចាំ​ក្រុម​គ្រួសារ​មក​យក​ទទួល​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ