ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្លន់ស្លោ​បីកូនស្រីរត់រក​ពេទ្យ ក្រោយ​ឮ​សម្រែក

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​រស់នៅ Zhuhai ប្រទេស​ចិន បាន​ទទួល​នូវ​បទ​ពិសោធន៍​ជីវិត​កាលពី​ស​ប្តា​ហ៍​មុន ក្រោយ​ពេល​ឲ្យ​កូនស្រី​របស់​នាង​កាន់​ចិញ្ចៀនពេជ្រ​លេង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​រស់នៅ Zhuhai ប្រទេស​ចិន បាន​ទទួល​នូវ​បទ​ពិសោធន៍​ជីវិត​កាលពី​ស​ប្តា​ហ៍​មុន ក្រោយ​ពេល​ឲ្យ​កូនស្រី​របស់​នាង​កាន់​ចិញ្ចៀនពេជ្រ​លេង មុន​ពេលដេក​ថ្ងៃ​។

ពេល​កំពុង​លង់លក់​នាង​ស្រាប់តែ​ភ្ញាក់​ឡើង ក្រោយ​លឺ​សម្លេង​ស្រែក​របស់​កូនស្រី​អាយុ​២​ឆ្នាំ​។ នាង​ឃើញ​កូន​ចង្អុល​មក​.​ក ហើយ​ប្រាប់​ថា «​ចិញ្ចៀន​»​។ ឃើញ​ភ្លាម នាង​ក៏​បញ្ជូន​កូនស្រី​នាង​មក​មន្ទីរពេទ្យ​ភ្លាម​មួយ​រំពេច​។

មក​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ឃើញ​ចិញ្ចៀនពេជ្រ​មួយ​វង់​ទំហំ ២.៣៥ X ២.០៥(​សម​) នៅ​ក្នុង​បំពង់​អាហារ​របស់​ក្មេង​ស្រី តាម​រយៈ​រូបភាព​អ៊ិ​ច​រេ​។ ដោយសារ​តែ​ខ្លាច​វា​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ចុះ​ទៅ​ក្រោម​កាន់តែ​ជ្រៅ គ្រូពេទ្យ​សម្រេចចិត្ត​ធ្វើការ​វះកាត់​រយៈពេល​៣០​នាទី​។ ការ​វះកាត់​នេះ​ទទួល​បាន​ជោគជ័យ ដោយ​គ្មាន​ផលវិបាក​ទៅ​ថ្ងៃក្រោយ​លើ​ក្មេង​ស្រី​ម្នាក់​នោះ​។

គ្រូពេទ្យ​បាន​ប្រាប់​ទៅ​ម្តាយ​ឪពុក​គ្រប់​គ្នា​ថា ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​របស់របរ​ដែល​ខ្លួន​ឲ្យ​កូន​លេង​។ លោក​បាន​បន្ត​ថា ពួក​វា​មិន​ទាន់​ចេះ​គិត​អ្វី​នោះ​ទេ ហើយ​ចូល​ចិត្ត​លេប​អ្វី​ដែល​ខ្លួន​មាន​ជាប់​នឹង​ដៃ​។ កន្លង​មក​គ្រូពេទ្យ​ជួប​ច្រើន​ករណី​មក​ហើយ ដូចនេះ​សូម​ប្រយ័ត្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ