ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ស្នើ​ប្រទេស​ឯទៀត​ចេញ​ចំណែក​កាន់តែ​ច្រើន​សម្រាប់​កង​ទាហាន​មួក​ខៀវ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប លោកស្រី​នី​ក​គី ហា​ឡី កាលពី​ថ្ងៃ​ទី​២៨ មីនា ស្នើ​ដល់​ប្រទេស​ឯទៀត​ៗ​ជា​សមាជិក​នៃ​អង្គការ​នេះ​ឱ្យ​ជួយ​ចេញ​ចំណែក​ប្រាក់​កាន់តែ​ច្រើន​សម្រាប់​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប…

សហរដ្ឋ​អា​មេ​រិ​ក ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប លោកស្រី​នី​ក​គី ហា​ឡី កាលពី​ថ្ងៃ​ទី​២៨ មីនា ស្នើ​ដល់​ប្រទេស​ឯទៀត​ៗ​ជា​សមាជិក​នៃ​អង្គការ​នេះ​ឱ្យ​ជួយ​ចេញ​ចំណែក​ប្រាក់​កាន់តែ​ច្រើន​សម្រាប់​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប ។

លោកស្រី​នី​ក​គី ហា​ឡី ដែល​ធ្លាប់​ចរចា​រួច​ហើយ​ឱ្យ​មានការ​កាត់​បន្ថយ​ប្រាក់​៦០០​លាន​ដុល្លារ​នៃ​មូលនិធិ​សម្រាប់​កង​ទាហាន​មួក​ខៀវ​ថ្លែង​ថា ប្រទេស​តែ​មួយ​ពុំ​ត្រូវ​ចំណាយ​ប្រាក់​​តែឯង​ដល់​១​ភាគ​៤​នៃ​ថវិកា​ថែរក្សា​សន្តិភាព អ​.​ស​.​ប ឡើយ ហើយ​យើង​ចង់​ឃើញ​ដោយ​អត់ធ្មត់ ការ​ជួយ​ចេញ​ថវិកា​ដោយ​សមាមាត្រ​បំផុត​ក្នុង​ចំណោម​ប្រទេស​ឯទៀត​ៗ​ជា​សមាជិក អ​.​ស​.​ប ។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​តួនាទី ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​មួយ ។ បែប​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោកស្រី​មាន​បំណង​ឱ្យ​មានការ​កាត់​បន្ថយ​ថែមទៀត​នូវ​ប្រាក់​វិភាគទាន​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ។

សហរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​ជា​អ្នក​ចេញ​ច្រើន​ជាងគេ​ថវិកា​សម្រាប់​ការ​ថែរក្សា​សន្តិភាព​នោះ
បាន​សម្រេច​ជួយ​ចេញ​២៥% នៃ​ថវិកា​សរុបទល់​នឹង​២៨,៥%​នា​ពេល​បច្ចុប្បន្ន ។ ក្រោយ
ការ​ចរចា​គ្នា​យ៉ាង​លំបាក​បំផុត ថវិកា​ឆ្នាំ​២០១៧-២០១៨ សម្រាប់​ប្រតិបត្តិការ​ទាំងនេះ​ត្រូវ​បានកំណត់​ត្រឹម​៦,៨​ពាន់​លាន​ដុល្លារ ។

ចិន​ជា​អ្នកចូលរួម​វិភាគ​ច្រើន​ទី​២​បន្ទាប់​ពី​អា​មេ​រិ​ក គឺ​ចំនួន​១០,២៥% បន្ទាប់​មក​ជប៉ុន អា​ល្លឺ​ម៉​ង់ បារាំង អង់គ្លេស រុ​ស្ស៊ី អ៊ី​តា​លី កា​ណា​ដា និង​អេ​ស្ប៉ា​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ