ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ស្នងការដ្ឋាន​ប៉ូលិស​​ស្លា.ប់​68​នាក់

6 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មនុស្ស​យ៉ាងតិច​៦៨​នាក់​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​ក្នុង​ស្នងការដ្ឋាន​ប៉ូលិស​នៅ​ទីក្រុង VALENCE ភាគ​ខាងជើង​វេ​ណេ​ស៊ុ​យ​អេ​ឡា​កាលពី​ថ្ងៃ​ទី​២៨ មីនា ។ យោង​តាម​អង្គការ​ការពារ​សិទ្ធិ​ពួក​អ្នកទោស​មួយ​ថា ការ​បះបោរ​មួយ​របស់​អ្នកទោស​ជា​ច្រើន​សិប​នាក់​សង្ស័យ​កើតឡើង​មុន​ពេលមាន​ភ្លើង​ឆាបឆេះ​នេះ ។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មនុស្ស​យ៉ាងតិច​៦៨​នាក់​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​ក្នុង​ស្នងការដ្ឋាន​ប៉ូលិស​នៅ​ទីក្រុង VALENCE ភាគ​ខាងជើង​វេ​ណេ​ស៊ុ​យ​អេ​ឡា​កាលពី​ថ្ងៃ​ទី​២៨ មីនា ។

យោង​តាម​អង្គការ​ការពារ​សិទ្ធិ​ពួក​អ្នកទោស​មួយ​ថា ការ​បះបោរ​មួយ​របស់​អ្នកទោស​ជា​ច្រើន​សិប​នាក់​សង្ស័យ​កើតឡើង​មុន​ពេលមាន​ភ្លើង​ឆាបឆេះ​នេះ ។ អគ្គ​រដ្ឋ​អាជ្ញា​លោក TAREK WILLIAM SAAB តាម TWITTER បាន​បញ្ចេញ​ប្រតិកម្ម​ថា ប្រឈម​មុខ​ចំពោះ​ព្រឹត្តិការណ៍​យ៉ាង​សែន​ទារុណ​នេះ​ដែល​កើត​មាន​ក្នុង​ស្នងការដ្ឋាន​ប៉ូលិស​ធំ​នៃ​រដ្ឋ CARABOBO យើង​បាន​ចាត់តាំង​ឱ្យ​រដ្ឋ​អាជ្ញា​៤​រូប​ទទួល​បន្ទុក​បំភ្លឺ​ចំពោះ​អ្វី​ដែល​កើត​មាន ។

វី​ដេ​អូ​មួយ​ផ្សាយ​តាម TWITTER បង្ហាញមនុស្ស​ជា​ច្រើន​សិប​នាក់​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ស្នងការដ្ឋាន​ប៉ូលិស​ទាមទារ​ឱ្យ​ផ្តល់​ព័ត៌មាន​នានា ហើយ​បណ្តា​នារី​ៗ​ជា​សាច់ញាតិ​ជន​រង​គ្រោះ​កំពុងតែ​យំ ។ ប៉ូលិស​បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក ដើម្បី​បំបែកពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ