ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស​​រួសរាយ​បំផុតនៅ​អាស៊ាន ចុះ​លើ​ពិភពលោកវិញ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ លទ្ធផល​នៃ​ការ​ធ្វើ​អង្កេត​លើ​ជនបរទេស​នៅ​លើ​ពិភពលោក ប្រហែល​១៣.០០០​នាក់​របស់ «Expat Insider» នៅ​ប្រទេស​ចំនួន​១៨៨​បង្ហាញ​ថា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៤ ដែល​ពលរដ្ឋ​មាន​ភាព​រួសរាយ​រាក់ទាក់​បំផុត នៅ​ពីក្រោម​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ តៃវ៉ាន់…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ លទ្ធផល​នៃ​ការ​ធ្វើ​អង្កេត​លើ​ជនបរទេស​នៅ​លើ​ពិភពលោក ប្រហែល​១៣.០០០​នាក់​របស់ «Expat Insider» នៅ​ប្រទេស​ចំនួន​១៨៨​បង្ហាញ​ថា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៤ ដែល​ពលរដ្ឋ​មាន​ភាព​រួសរាយ​រាក់ទាក់​បំផុត នៅ​ពីក្រោម​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ តៃវ៉ាន់ និង​ម៉ិ​ក​ស៊ិ​ក ។

បើ​និយាយ​ពី​ចំណាត់ថ្នាក់​នៅ​អា​ស៊ីកម្ពុជា​ស្ថិត​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​តៃវ៉ាន់ និង​វៀតណាម​នៅ​លំដាប់​ទី​៣ ។

ចំពោះ​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​នៅ​តំបន់​អាស៊ាន គឺ​ប្រទេស​កម្ពុជា​ស្ថិត​​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​១ ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​រួសរាយ និង​រាក់ទាក់ រួម​ទាំង​ការ​ទាក់ទង​ល្អ​ក្រៃ​លែង ។

ចំណាត់ថ្នាក់​ទាំង​១០​ប្រទេស​នៅ​លើ​ពិភពលោក​ដែល​ពលរដ្ឋ​មាន​ភាព​រាក់ទាក់​បំផុត រួម​មាន ៖


១-​ព័រ​ទុ​យ​ហ្គា​ល់
២-​តៃវ៉ាន់
៣-​ម៉ិក​ស៊ិ​ក
៤-​ប្រទេស​កម្ពុជា
៥-​បា​រ៉ែ​ន
៦-​កូ​ស្តា​រី​កា
៧-​អូ​ម៉​ង់
៨-​កូ​ឡុំ​ប៊ី
៩-​វៀតណាម
១០-​កា​ណា​ដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ