ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​កំពុង​ធ្វើ​ដំណើរ​សុខ​ៗ ស្រាប់តែ​មាន​អាការ​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់តែ​មាន​អាការ​មិន​ស្រួលខ្លួន ពេល​នោះ​គាត់​ក៏​បាន​ឈប់​ម៉ូតូ ហើយ​បាន​ទៅ​អង្គុយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក៏​បាន​ដួល​សន្លប់​បាត់ស្មារតី​តែ​ម្ដង ។ ដោយ​សង្ស័យ​ត្រូវ​ខ្យល់គ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់តែ​មាន​អាការ​មិន​ស្រួលខ្លួន ពេល​នោះ​គាត់​ក៏​បាន​ឈប់​ម៉ូតូ ហើយ​បាន​ទៅ​អង្គុយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក៏​បាន​ដួល​សន្លប់​បាត់ស្មារតី​តែ​ម្ដង ។

ដោយ​សង្ស័យ​ត្រូវ​ខ្យល់គ បន្ទាប់​មក​នគរបាល​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ដែរ ទើប​រួច​ផុត​ពី​សេចក្ដីស្លាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​ជិត​ភ្លើងស្តុប​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ឡុ​ង សុ​ផាត អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ​(​អា​សង់​កូរ៉េ )​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ដ​-7062 ភព 1 ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរណ៍ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​គាត់​មាន​អាការ​មិន​ស្រួលខ្លួន ក៏​បាន​ឈប់​ម៉ូតូ ហើយ​បាន​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ។ បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​ដួល​សន្លប់​បាត់​មាត់​បាត់​.​ក​តែ​ម្ដង ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​បេះដូង ជា​ការ​សង្គ្រោះ​បឋម តែ​នៅ​តែ​មិនដឹង​ខ្លួន​ទៀត រួច​ទើប​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ទៅ​ដល់​ឃើញ​បុរស​នោះ​មាន​អាការ​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ទើប​នគរបាល​ហៅ រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ភ្លាម​ៗ ទើប​បុរស​នេះ​រួច​ផុត​ពី​សេចក្ដីស្លាប់ ។

នគរបាល​បាន​សន្និដ្ឋាន​ថា មន្ត្រី​យោធា​ខាងលើ​សន្លប់​ដោយសារ ជំងឺ​ខ្យល់គ និង​សំណាង​ហើយ​ដែល​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ