ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គួរ​ចៀសវាង​ពេល​ទៅ​លេង​ទារក​ទើបនឹង​កើត

6 ឆ្នាំ មុន

វា​គឺជា​រឿង​មួយ​កក់ក្តៅ និង​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ការ​ដែល​បាន​ព​ទារក​ទើបនឹង​កើត​ដែល​រុំ​ក្រណាត់​ពេញ​ខ្លួន​ជាមួយនឹង​ដៃ​ក្តាប់​យ៉ាង​ណែន ។ ប៉ុន្តែ​ត្រូវ​តែ​ចាំ​ក្នុង​ចិត្ត​ថា អ្នក​បាន​គោរព​ទៅ​លើ​អ្វី​ដែល​ជា​ដែន​កំណត់​របស់​ឪពុក​ម្តាយ​គេ​ផង ។ មានរឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចង​ចាំ និង​ចៀសវាង​ក្នុង​ពេល​ទៅ​លេង ឬ​មើល​ទារក​ទើបនឹង​កើត ។…

វា​គឺជា​រឿង​មួយ​កក់ក្តៅ និង​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ការ​ដែល​បាន​ព​ទារក​ទើបនឹង​កើត​ដែល​រុំ​ក្រណាត់​ពេញ​ខ្លួន​ជាមួយនឹង​ដៃ​ក្តាប់​យ៉ាង​ណែន ។ ប៉ុន្តែ​ត្រូវ​តែ​ចាំ​ក្នុង​ចិត្ត​ថា អ្នក​បាន​គោរព​ទៅ​លើ​អ្វី​ដែល​ជា​ដែន​កំណត់​របស់​ឪពុក​ម្តាយ​គេ​ផង ។

មានរឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចង​ចាំ និង​ចៀសវាង​ក្នុង​ពេល​ទៅ​លេង ឬ​មើល​ទារក​ទើបនឹង​កើត ។

កុំ​ដាស់​ឲ្យ​គេ​ភ្ញាក់
យើង​ដឹង​ហើយ​ថា វា​ពិតជា​រឿង​អស្ចារ្យ​ណាស់ នៅ​ពេល​បានឃើញ​ក្មេង តូច​ៗ​ដែល​មាន​ភ្នែក ធំ​ៗ ប៉ុន្តែ​ការ​ដាស់ ឬ​រំខាន​ការ​គេង​របស់​គេ ពិតជា​រឿង​មួយ​ដែល​គ្មាន​បានការ​សោះ​ហើយ ។ យ៉ាងណាមិញ​ទារក​ទើបនឹង​កើត​ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​របស់​ពួក​គេ​។ ជាមួយ​គ្នា​នេះ​ដែរ ឪពុក​ម្តាយ​ក៏​ត្រូវការ​ពេល​ច្រើន ដើម្បី​ផ្តល់​ផាសុកភាព និង​ជួយ​ឲ្យ​កូន​ខ្លួន​គេង​ដែរ ។

កុំ​ជក់បារី
ការ​ជក់បារី​មុន​ពេល ឬ​ក្នុង​ពេល​ទៅ​លេង​ទារក​ទើបនឹង​កើត​គឺជា​រឿង​មួយ​ត្រូវ​បាន​ហាម​ដាច់ខាត​តែ​ម្តង ។ ជាតិពុល​ចេញពី​ផ្សែង​បារី​នឹង​ដក​ជាប់​ក្នុង​ដង្ហើម និង​សម្លៀក​បំពាក់​ផង ។ ដូច្នេះ​វា​ពិតជារ​អាច​សាយភាយ​ទៅ​បរិយាកាស និង​ប៉ះពាល់​ដល់​មនុស្ស​ជុំវិញ​ខ្លួន​បាន ។ ទារក​ទើបនឹង​កើត​មិន​ត្រូវការ​របស់​បែប​នេះ​ឡើយ ។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​មិន​បាន​ជក់បារី​ឡើយ ហើយ​ក៏​មិន​បាន​បាញ់​ទឹកអប់​ក្រអូប​ខ្លាំង​ដែរ​មុន​ពេល​ទៅ​លេង​ទារក​ទើបនឹង​កើត ។

កុំ​កាន់​របស់​ដែល​ក្តៅ​ខណៈ​ពេល​កំពុង​តែ​បី​ទារក
វា​គឺជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច និង​បារម្ភ​ណាស់​សម្រាប់​ម្តាយ​គ្រប់​រូប​ដែល​ត្រូវ​បាន​អ្នក​មក​លេង​បីកូន​ខ្លួន​បណ្តើរ​កាន់​របស់​ក្តៅ​បណ្តើរ ជា​ពិសេស​កែវ​កាហ្វេ​ដែល ក្តៅ​ៗ​តែ​ម្តង ។ គេ​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​ទឹក​ក្តៅ​នោះ​ជះ​លើ​ទារក ឬ​ក្មេង​ជ្រុល​ធាក់​ពែង​នោះ​ស្រោច​លើ​ខ្លួន​ជាដើម ។ ដូច្នេះ​ចូរ​ចៀសវាង​ទម្លាប់​នេះ​ជា​ដាច់ខាត ។

កុំ​ថើប​ទារក
ទារក​ទើបនឹង​កើត​ពិតជា​គួរ​ឲ្យ​ស្រឡាញ់ និង​ចង់​ថើប​ខ្លាំង​ណាស់ ប៉ុន្តែ​ជឿ​ខ្ញុំ​ទៅ​ការ​ថើប​ទារក​ក្នុង​ពេល​គេ​ទើបនឹង​កើត​បែប​នេះ​មិនល្អ​សម្រាប់​ពួក​គេ​ឡើយ ព្រោះ​វា​ជា​ភាព​ដែល​ឥត​អនាម័យ​សម្រាប់​សុខភាព​គេ ។

កុំទៅ​មើល​ទារក​ក្នុង​ពេល​ដែល​ខ្លួនឯង​មិន​ស្រួលខ្លួន
អ្នក​ពិតជា​មិន​ចង់​ឲ្យ​ទារក​ដ៏​តូច​នេះ​ឆ្លង​ជំងឺ​ពី​អ្នក​ទេ មែន​ទេ? យ៉ាងណាមិញ វា​គឺជា​រឿង​មួយ​ស្រួល​យល់​ណាស់​ដែល​ថា មនុស្ស​យើង​អាច​ចម្លងជំងឺ​ផ្តាសាយ​ទៅ​កាន់​មនុស្ស​ដែល​នៅ​ជិត​ខ្លួន​បាន ក្នុង​នោះ​រួម​ទាំង​ទារក​ទើបនឹង​កើត​ដែរ ។ ដូច្នេះ​ចូរ​កុំទៅ​មើល​ទារក​ទើបនឹង​កើត​អី​នៅ​ពេល​ដែល​អ្នក​មិន​ទាន់​ស្រួលខ្លួន​នៅឡើយ ។

កុំ​ភ្លេច​លាងដៃ
វា​គឺជា​អនាម័យ​មូលដ្ឋាន​មួយ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​មុន​ពេល​ប៉ះពាល់​ទារក ។ នៅ​ពេល​អ្នក​ទៅ​លេង​ទារក​ទើបនឹង​កើត ពួក​គេ​ពិតជា​ងាយ​ឆ្លង​ជំងឺ​ណាស់ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​ត្រូវ​បានការ​ពារ​ដោយ​ការ​រុំ​កន្សែង​ទន់​ជុំវិញ​ខ្លួន ។ ដូច្នេះ​ការ​លាង​សម្អាត​ដៃ​មុន​នឹង​ប៉ះពាល់​ពួក​គេ​ក៏​គ្មាន​ធ្ងន់​ដែរ ។

មិន​ត្រូវ​សម្លឹង​មើល​ពេល​គេ​កំពុង​តែ​បៅដោះ​ឡើយ
គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ត្រូវ​បាន​គេ​ស​ម្លឹ​ក​មើល​ឡើយ ជា​ពិសេស​ម្តាយ​ថ្មីថ្មោង​ដែល​កំពុង​តែ​បំបៅ​ដោះ​កូន​តែ​ម្តង ។ ការ​បំបៅ​ដោះ​កូន​គឺជា​រឿង​ធម្មជាតិ ហើយ​អ្នក​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​នេះ​ដែរ ។ បើសិនជា​នាង​គឺជា​ម្តាយ​ថ្មីថ្មោង ការ​បំបៅ​ដោះ​កូន​អាច​នឹង​ជា​រឿង​មួយ​ថ្មី​បំផុត​សម្រាប់​នាង​ហើយ ។ ទាំង​កូន និង​ម្តាយ​នឹង​ពិបាក​ឆ្លងកាត់​ដំណាក់​កាល​​នេះ​ណាស់ ។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​មិន​បាន​សម្លឹង​មើល​នាង​ខណៈ​ពេល​ដែល​កំពុង​តែ​បំបៅ​ដោះ​កូន​ឡើយ ដើម្បី​កុំ​ឲ្យ​នាង​អៀនខ្មាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ