ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ជា​ច្រើន​ក្រោយ​សម្រាលកូន​ដោយ​វះកាត់

6 ឆ្នាំ មុន

ការ​សម្រាលកូន​តាម​ធម្មជាតិ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ម្តាយ និង​ទារក ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​វះកាត់​សម្រាល ក៏​ជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវធ្វើ​ដែរ ។ ផលវិបាក និង​គ្រោះថ្នាក់​មួយ​ចំនួន ដែល​អាច​កើតឡើង​តាម​រយៈ​ការ​សម្រាលកូន​ដោយ​ការ​វះកាត់…

ការ​សម្រាលកូន​តាម​ធម្មជាតិ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ម្តាយ និង​ទារក ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​វះកាត់​សម្រាល ក៏​ជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវធ្វើ​ដែរ ។

ផលវិបាក និង​គ្រោះថ្នាក់​មួយ​ចំនួន ដែល​អាច​កើតឡើង​តាម​រយៈ​ការ​សម្រាលកូន​ដោយ​ការ​វះកាត់ ។

១.​ការ​វះកាត់​មាត់ស្បូន​ត្រូវ​បាន​ធ្វើ ហើយ​អ្នក​នឹង​ត្រូវ​បាន​ចាក់​ថ្នាំស្ពឹក ។ ជួនកាល​ផល​វិបាក​ធ្ងន់​អាច​បណ្តាល​ឲ្យ​អ្នក​ស្លាប់​បាន ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម ភ្លាម​ៗ​។ បញ្ហា​ធំ​នោះ គឺ​ម្តាយ ។ កូន​ដែល​កើត​ពី​ម្តាយ​ដែល​ចាក់​ថ្នាំស្ពឹក​បែប​នេះ ក៏​អាច​នឹង​ខ្វះ​អុក​ស៊ី​សែន​សម្រាប់​ដកដង្ហើម​ដែរ ។

២.​ការ​វះកាត់​នឹង​បង្កើត​ជា​ស្នាម​ធំ​វែង​មួយ​នៅ​លើ​ពោះ និង​ស្បូន​របស់​អ្នក ។ ពេលធ្វើការ​វះកាត់ អ្នក​នឹង​អាច​ហូរ​ឈាម​ជា​ច្រើន ដែល​ពេល​ខ្លះ គ្រូពេទ្យ​ត្រូវ​ដាក់​បញ្ចូល​ឈាម​ឲ្យ​អ្នក​ទៀត​ផង ដែល​ផ្ទុយ​ពី​ការ​សម្រាលកូន​តាម​ធម្មជាតិ គឺ​មាន​តែ​ដំបៅ​ទ្វារមាស​តូច​មួយ​ប៉ុណ្ណោះ ។

៣.​ការ​រួម​ភេទ​មិនសូវ​ជា​ងាយស្រួល​ដូច​ការ​ផ្តល់​កំណើត​តាម​ទ្វារមាស​នោះ​ទេ ហើយ​ជា​រឿយ​ៗ វា​ងាយ​នឹង​ឆ្លង​មេរោគ និង​ជំងឺ​នានា​ជាង​ការ​សម្រាលកូន​តាម​ធម្មជាតិ ។

៤.​ការ​វះកាត់​សម្រាលកូន ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​ខូចខាត​ដល់​សរីរាង្គ ផ្សេង​ៗ​ផង​ដែរ ដូច​ជា ពោះវៀន និង​ប្លោក​នោម​ជាដើម ។

៥.​ការ​វះកាត់​នឹង​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ឈឺ​ក្រោយ​ពេល​សម្រាល និង​ត្រូវការ​រយៈពេល​ធូរ​ស្រាល​យូរ​ជាង​ការ​ផ្តល់​កំណើត​តាម​ទ្វារមាស​រយៈពេល ៣​ទៅ​៥​ថ្ងៃ ហើយ​ពេល​ខ្លះ នៅ​តែ​មិន​ទាន់​អាច​ដើរ​បាន​ទៀត​ផង ។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ក៏​មិនមែន​ជា​ការ​ងាយស្រួល​ឡើយ ពីព្រោះ​ម្តាយ​ប្រហែលជា​ឈឺ​ខ្លាំង​បន្តិច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ