ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​កាស់ លែ​ន បោះទុន​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​នៅ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ការ​រីក​ចម្រើន​វិស័យ​អចល​ទ្រព្យ សំណង់​ និង​តម្រូវការ​ចាំបាច់​នៃ​ការ​រស់នៅ​បែប​សម័យ​ទំនើប​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ម៉ា​កាស់ លែ​ន (Makkah Land) កំពុង​បោះទុន​វិនិយោគ​យ៉ាងច្រើន​លើ​ការ​អភិវឌ្ឍ​វិស័យ​អចល​ទ្រព្យ សំណង់​…

​រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ការ​រីក​ចម្រើន​វិស័យ​អចល​ទ្រព្យ សំណង់​ និង​តម្រូវការ​ចាំបាច់​នៃ​ការ​រស់នៅ​បែប​សម័យ​ទំនើប​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ម៉ា​កាស់ លែ​ន (Makkah Land) កំពុង​បោះទុន​វិនិយោគ​យ៉ាងច្រើន​លើ​ការ​អភិវឌ្ឍ​វិស័យ​អចល​ទ្រព្យ សំណង់​ និង​ការ​បោះ​ដុំ​ទំនិញ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​កូនពៅ​របស់​ប្រទេស​កម្ពុជា​។​

​ថ្នាក់ដឹកនាំ Makkah Land បាន​ឲ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន​នឹង​រៀបចំ​លើ​​ទំហំ​ដី​​សរុប​ប្រមាណ​ជាង ១៥ ហិ​កតា ស្ថិត​នៅ​ឃុំ​ស្រឡប់ ខេត្ត​ត្បូង​ឃុំ ឬ​មាន​ចម្ងាយ​​ប្រមាណ ២ គីឡូម៉ែត្រ​ពី​សាលាខេត្ត​ត្បូង​ឃុំ​តែ​ប៉ុណ្ណោះ ។​

​គម្រោង​សាងសង់​សំខាន់​មួយ​ក្នុង​ចំណោម​គម្រោង​សាងសង់​សំខាន់​ៗ​ជា​ច្រើន​របស់ Makkah Land គឺ​ការ​សាងសង់​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ម៉ាក​ល្បី​ៗ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​នៅ​ម៉ា​ឡេ​ស៊ី ការ​សាងសង់​សាលារៀន​អន្តរជាតិ​សម្រាប់​ការ​អប់រំ​ដែល​មាន​ស្តង់ដា​អន្តរជាតិ សាល​ប្រជុំ គម្រោង​នៃ​ការ​សាងសង់​ផ្សា​រ​បោះ​​ដុំ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ការ​សាងសង់​វិហារ​ឥ​ស្លា​ម​ធំ​មួយ​លើ​ទំហំ​ដី​សរុប​ជាង ២ ហិ​កតា ។​

​សម្រាប់​គម្រោង​វិនិយោគ​សំខាន់​មួយទៀត​របស់ Makkah Land ការ​រៀបចំ​ដី​ទំហំ​ប្រមាណ​​ជា ៨ ហិ​កតា ពុះ​ជា​ដី​ឡូ​តិ៍​សម្រាប់​លក់​ជូន​អតិថិជន​ដើម្បី​ទទួល​បាន​នូវ​ឱកាស​ចំនេញ​ប្រាក់​ផង និង​ជីវិត​រស់នៅ​សម្បូរ​ណ៍​បែប​ផង​​ដែរ​។ បច្ចុប្បន្ន Makkah Land បាន​នឹង​​កំពុង​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​គម្រោង​របស់​ខ្លួន ដូច​ជា​ការ​សាងសង់​ផ្លូវ​មេ​ធំ​ៗ​ជា​ច្រើន​ខ្សែ​ដែល​មាន​ទំហំ​ដល់​ទៅ ១៦​ម៉ែត្រ និង​ផ្លូវ​ខាងក្នុង​ទំហំ ១២ ម៉ែត្រ​។ ចំណែក​ទំហំ​ដី​ឡូ​តិ៍​វិញ​ គឺ​ក្រុមហ៊ុន​បាន​រៀបចំ​ជា​កម្រិតស្តង់ដា​ជូន​អតិថិជន​តែ​ម្តង គឺ​ដី​ឡូ​តិ៍​នីមួយ​ៗ​មាន​ទំហំ ៥​ម៉ែត្រ​x២០​ម៉ែត្រ និង​មាន​តម្លៃ​ចាប់ពី ៣,៩០០ ដុល្លារ​អា​មេ​រិ​ក​ដល់ ៤,៩០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឡូ​តិ៍ ដូច្នេះ​ក្នុង​ទំហំ​ដី​១ ហិ​កតា ​គឺ​ក្រុមហ៊ុន​រៀបចំ​ពុះ​ជា​ដី​ឡូ​តិ៍​ត្រឹមតែ ៥០ ឡូ​តិ៍​សម្រាប់​លក់​ជូន​អតិថិជន ។​

​អ្វី​ដែល​កាន់តែ​ពិសេស Makkah Land បាន​រៀបចំ​នូវ​កម្មវិធី​លក់​ជូន​ជា​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​អតិថិជន​ទាំងអស់​នូវ​ដី​ឡូ​តិ៍​ចំនួន ២០​ប្លង់ ត្រឹម​តម្លៃ​ដ៏​វិសេស​ចាប់​ពី ១,៩០០ ដុល្លារ​អា​មេ​រិ​ក ដល់ ២,៩០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ប្លង់​ចាប់ពី​ថ្ងៃនេះ​តទៅ ។​

​បន្ថែម​ពី​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់​ដី​ឡូ​តិ៍​នេះ Makkah Land នឹង​ផ្តល់​ជូន​នូវ​ការ​​លក់​បញ្ចុះតម្លៃ​ដល់​ទៅ​១០% សម្រាប់​អតិថិជន​ដែល​បាន​បង់​ជូន​គ្រប់​ចំនួន​ភ្លាម​ៗ​។ ចំណែក​អតិថិជន​ដែល​មាន​បំណង​បង់​រំ​លោះ ក្រុមហ៊ុន​ក៏​រៀបចំ​នូវ​កម្មវិធី​បង់​រំ​លោះ​ដោយ​​មិន​គិតការ​ប្រាក់​រយៈពេល​ពី ៦ ខែ​ដល់ ១២ ខែ​ផង​ដែរ ។​

​សម្រាប់​ព័ត៌មាន​លម្អិត លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ​៖ 012 58-44-11/096 623-0516/​និង​លេខ​៖ 098 822-988 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ