ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​នឹង​តវ៉ា​ទៅ IPU បើ​ទទួល​អ្នក​ក្រៅច្បាប់ និង​អុ្ន​ក​ទោស​ចូលរួម​កិច្ចប្រជុំ​IPU

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​ដែល​ជា​សមាជិក​សហភាព​អន្តរ​សភា​(IPU)​នឹង​ធ្វើការ​តវ៉ា​ទៅ​កាន់​IPU ប្រសិនបើ​ទទួលយក​អ្នក​ក្រៅច្បាប់ និង​អ្នកទោស​ចូលរួម​កិច្ចប្រជុំ IPU ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រដ្ឋសភា ។ ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​ដែល​ជា​សមាជិក​សហភាព​អន្តរ​សភា​(IPU)​នឹង​ធ្វើការ​តវ៉ា​ទៅ​កាន់​IPU ប្រសិនបើ​ទទួលយក​អ្នក​ក្រៅច្បាប់ និង​អ្នកទោស​ចូលរួម​កិច្ចប្រជុំ IPU ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រដ្ឋសភា ។

ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា កម្ពុជា​មិន​បាន​បញ្ជូន​គណៈប្រតិភូ​ចូល​ចូលរួម​កិច្ចប្រជុំ IPU កាលពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៨ ដោយសារ​ខ្លាច​ខ្មាស់​គេ ។

លោក ឡេ​ង ប៉េង​ឡុ​ង​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៩ មីនា​បាន បញ្ជាក់​ថា លោក​យកចិត្តទុកដាក់​ចំពោះ​ខ្មោច​នយោបាយ​នឹង​ម្ល៉េះ ។ ខ្ញុំ​បាន​ព្រមាន​IPU រួច​ហើយ​ថា ប្រសិនបើ IPU ទទួលយក​ពួក​នឹង​ទំនាក់ទំនង​យើង​នឹង IPU នឹង​ត្រូវ​គិត​ជា​ថ្មី ។

លោក​បន្ត​ថា ការ​មិន​ចូលរួម​ប្រជុំ​នៅ​ក្នុង​កិច្ចប្រជុំ​សហភាព​អន្តរ​សភា IPU​នេះ មិន​សំ ខាន់​នោះ​ទេ ព្រោះថា បើ​ប្រទេស​ណាមួយ​វល់ គេ​មិន​បាន​ចូលរួម​ក៏​គ្មាន​បញ្ហា​ដែរ ។ លោក​ថា ការ​មិន​ចូល​ប្រជុំ​នេះ ក៏​មិន​មាន​បញ្ហា​នោះ​ដែរ ព្រោះថា កម្ពុជា​បាន​បង់​ថវិការ វិភាគទាន ហើយ​ក៏​គ្មាន​បាត់បង់​សិទ្ធិ​នោះ​ដែរ ។

លោក​បញ្ជាក់​ថា «​ប្រសិនបើ IPU ទទួល​ពួក​សម រ​ង្ស៊ី​យើង​នឹង​ធ្វើការ​ឆ្លើយ​តប ព្រោះ​រឿ ង នេះ​មិនមែន​លេង​ៗ​ទេ ។ យើង​ជា​អ្នក​បង់លុយ​មិនមែន សម រ​ង្ស៊ី​បង់លុយ​ទេ » ។

លោក​បាន​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណ​ប ក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​មិន​គេចវេស​ក្នុង​ការ​ចូលរួម​ប្រជុំ IPU​នោះ​ទេ ។ ប្រទេស​ណា​ក៏​គេ​ធ្វើ​អីចឹង​ដែរ នៅ​ពេល​គេ​រវល់​គេ​មិន​ចូលរួម​ទេ ព្រោះ​កិច្ចប្រជុំ​នោះ​ក៏​មិន​សំខាន់​ដែរ ។
យ៉ាងណា​ក្តី បើ​តាម​លោក​ឡេ​ង ប៉េង​ឡុ​ង​ដដែល​បាន​ឲ្យ​ដឹង​ចំពោះ​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា​បាន​ឆ្លើយ​ទៅ​កាន់​សហភាព​អន្តរ​សភា​រួច​ហើយ​ថា មិន​ចូលរួម​ប្រជុំ​ទេ ព្រោះ កម្ពុជា​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ ដែល​នឹង​ប្រ ព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ បាន​ឲ្យ​ដឹង​ថា ភាគី​កម្ពុជា​ដែល​ចូលរួម​នោះ គឺជា​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ចំណែក​លោកស្រី ជូ ឡុ​ង​ស៊ូ​ម៉ូ​រ៉ា ប្រពន្ធ​លោក​សម រ​ង្ស៊ី​នោះ មិន មាន​សិទ្ធិ​ចូលរួម​ប្រជុំ​នោះ​ទេ ព្រោះថា លោកស្រី​ត្រូវ​បាន​បាត់​ជា​សមាជិក​រដ្ឋសភា​ទៅ​ហើយ ។

លោក​ឡេ​ង ប៉េង​ឡុ​ង​ក៏​បាន​គូសបញ្ជាក់​ថា បើ​លោកស្រី ជូ ឡុ​ង​ស៊ូ​ម៉ូ​រ៉ា ទៅ​ចូលរួម​ប្រជុំ​IPU នោះ​សភា​កម្ពុជា និង​ធ្វើ​តវ៉ា​ទៅ​កាន់ IPU ដោយ​ឲ្យ IPU ទា​លុយ​វិភាគទាន​ពី​លោក ស្រី ជូ​ឡុ​ង ស៊ូ​ម៉ូ​រ៉ា ។ ថវិការ​វិភាគទាន​សម្រាប់​សមាជិក IPU ត្រូវ​បាន​លោក​ឡេ​ង ប៉េង​ឡុ​ង​ឲ្យ​ដឹង​ថា កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បង់​ប្រមាណ​២​ម៉ឺន​ទៅ​៣​ម៉ឺន​ដុល្លារ ។

លោក​បញ្ជាក់​ថា «​យើង​នឹង​តវ៉ា​ទៅ IPU បើសិន​ទទួល​អ្នក​ក្រៅច្បាប់ ឬ​អ្នក​ជាប់​ទោស ដោយ​តុលាការ​បាន​កាត់ទោស​រួច​ហើយ ។ តើ​IPU មាន​សិទ្ធិ​អ្វី​ទៅ​ទទួល​ពួក​នឹង​ដែល​មិនមែន​អ្នកតំណាង​រាស្ត្រ ហើយ​មានទោស​ទៀត ។ បើ IPU ទទួលយក​លុយ​ពី​គេ​ទៅ​»​។

បើ​តាម​លោក​សម រ​ង្ស៊ី បាន​សរសេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា កាលពី​ថ្ងៃ​ទី​២៨ មិ​នា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សហភាព​អន្តរ​សភា (IPU) ដែល​ប្រមូលផ្តុំ តំ​ណា ង​រដ្ឋសភា និង​ព្រឹទ្ធសភា​មក​ពី​១៧៣​ប្រទេស ទូ​ទាំង​ពិភពលោក​បាន​អនុម័ត​មួយ​ជា​ឯកច្ឆន្ទ ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដោយ​អនុញ្ញាតិ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ហើយ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត ក្នុង​ឆ្នាំ​២០១៨ នេះ ។
លោក​បន្ត​ថា គណៈប្រតិភូ​ប្រទេស​កម្ពុជា​បាន​គេចវេស​មិន​ហ៊ាន​ចូល​ប្រជុំ​ជាមួយ​គេ​ទេ ដោយសារ​ខ្មាស​គេ​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ