ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហូរ​ប្រេង​លើ​យន្តហោះ​៣០​តោនចោល ដើម្បី​​សង្គ្រោះ​ជីវិត​​អ្នកជំងឺ​

6 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​ជើងហោះហើរ​មួយ​ពី​សៀង​ហៃ​ឆ្ពោះទៅ​ញូ​វ​យ៉​កបាន​ចុះ​ចត​បន្ទាន់​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​«Anchorage» រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក ។ បុគ្គលិក​នៅ​លើ​យន្តហោះ​ម្នាក់​ឲ្យ​ដឹង​ថា​ ស្ត្រីជន​ជាតិចិន អាយុ​៦០​ឆ្នាំ​ម្នាក់​មាន​អាការ​ឈឺចាប់ និង​ពិបាក​ក្នុង​ការ​ដកដង្ហើម…

សារព័ត៌មាន​របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​ជើងហោះហើរ​មួយ​ពី​សៀង​ហៃ​ឆ្ពោះទៅ​ញូ​វ​យ៉​កបាន​ចុះ​ចត​បន្ទាន់​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​«Anchorage» រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក ។

បុគ្គលិក​នៅ​លើ​យន្តហោះ​ម្នាក់​ឲ្យ​ដឹង​ថា​ ស្ត្រីជន​ជាតិចិន អាយុ​៦០​ឆ្នាំ​ម្នាក់​មាន​អាការ​ឈឺចាប់ និង​ពិបាក​ក្នុង​ការ​ដកដង្ហើម ។ ឃើញ​ដូច្នេះ​បុគ្គលិក​បាន​យក​អ្នកជំងឺ​ដែល​អង្គុយ​​នៅ​លើ​កៅអី​ទៅ​ដេក​នៅ​កន្លែង​រាបស្មើ និង​មាន​គ្រូពេទ្យ​២​នាក់​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជួយ​ថែទាំ​អ្នកជំងឺ ។ លុះ​៣​ម៉ោង​ក្រោយ​អ្នកជំងឺ​ក៏​កើត​អាការ​កន្ត្រាក់ និង​រឹង​​សាច់ដុំ ក្រោយ​ពី​ឃើញ​ស្ថានភាព​បែប​នេះ​កា​ពី​ទែន​សម្រេចចិត្ត​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​នោះ ដោយ​បង្ហូរ​ប្រេង​ចោល​ប្រហែល​៣០​តោន ដើម្បី​ឲ្យ​មាន​ភាព​ប្រាកដ​នៅ​ក្នុង​ចិត្ត​ថា​ ចុះ​ចត​ដោយ​សុវត្ថិភាព ។

ក្រោយ​ពី​ចុះ​ចត​រួច​បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​ជួយ​សង្គ្រោះ​ភ្លាម បន្ទាប់​មក​យន្តហោះ​ក៏​ចាក់​ប្រេង និង​ធ្វើ​ដំណើរ​បន្ត​ទៅ​ញូ​វ​យ៉​ក ហើយ​ក៏​មាន​របាយការណ៍​ថា​អ្នកជំងឺ​បាន​ចេញ​ពី​​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ