ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ធ្វើ​ឲ្យ Ronaldo ជា​កីឡាករ​រក​លុយ​បាន​ច្រើន​ជាងគេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ទាំង​៥​លើក Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ទាំង​៥​លើក Cristiano Ronaldo គឺជា​កីឡាករ​ដែល​រក​លុយ​បាន​ច្រើន​ជាងគេ ដោយសារ​តែ​រូបគេ​មាន​ក្រុមហ៊ុន​ជា​ច្រើន​សរុប​៣១​ក្រុមហ៊ុន មក​ទាក់ទង​ផ្សាយពាណិជ្ជកម្ម ។

តាំងពី​ការ​ចាប់ផ្តើម​នៃ​អាជីព​កីឡាករ​បាល់ទាត់​មក Ronaldo មានការ​ទាក់ទង​ផ្សាយពាណិជ្ជកម្ម​ដល់​ទៅ​៣១​លើក ។ ក្នុង​នោះ​មាន​សុទ្ធតែ​ក្រុមហ៊ុន​យក្ស ដែល​ហ៊ាន​ជះ​លុយ​ទាំង​គីប​ៗ​មិន​ស្តាយ ។ មិន​ថា​ក្រុមហ៊ុន​ប្រភេទ​អ្វី​នោះ​ទេ សូ​ម្បី​តែ​ក្រុមហ៊ុន​ដែក ឬ ក្រុមហ៊ុន​មាន់​ចៀន ក៏​ទាក់ទង​មក​ឲ្យ Ronaldo ធ្វើ​ពាណិជ្ជកម្ម​ដែរ ។

បើ​ទោះបីជា​មាន​ក្រុមហ៊ុន​ជា​ច្រើន​ជះ​លុយ​មក Ronaldo ក៏​ដោយ ក៏​ក្នុង​នោះ​យើង​ឃើញ Nike ហ៊ាន​ជះ​លុយ​ច្រើន​ជាងគេ ។ កាលពី​ការ​ផ្សាយពាណិជ្ជកម្ម​ដំបូង​ឆ្នាំ​២០០៣ Nike ជះ​លុយ ២១​លាន​ផោន​ក្នុង​មួយ​ឆ្នាំ សម្រាប់ Ronaldo ។

ក្រុមហ៊ុន​ប្រេងម៉ាស៊ីន Castrol គឺជា​ក្រុមហ៊ុន​មួយទៀត​ដែរ ដែល​មក​ឲ្យ Ronaldo ផ្សាយពាណិជ្ជកម្ម​ឲ្យ បើ​ទោះបីជា​គេ​គឺជា​កីឡាករ​បាល់ទាត់​ក៏​ដោយ ។ នៅ​ឆ្នាំ​មុន ក្រុមហ៊ុនទូរស័ព្ទ ZTE បាន​ជះ​លុយ ៣​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​មក​លើ​កីឡាករ​រូប​នេះ ។ Toyota គឺជា​ក្រុមហ៊ុន​ចុង​ក្រោយ​គេ​មក​ដល់​ពេល​នេះ ដែល​ជះ​លុយ​នៅ​ឆ្នាំ​២០១៨ មក​លើ Ronaldo ។ ខាងក្រោម​នេះ គឺជា​តារាង​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ចំណាយ​លុយ​ជា​ច្រើន សម្រាប់ Ronaldo ផ្សាយពាណិជ្ជកម្ម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ