ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​ក្មេង​សោះ ក៏​ដាច់​ចិត្តរំលោ.ភ​ទៅ​កើត

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ក្មេង​ស្រី អាយុ​៨​ឆ្នាំ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៣ រសៀល ថ្ងៃ​ទី​២៨ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​មួយ…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ក្មេង​ស្រី អាយុ​៨​ឆ្នាំ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៣ រសៀល ថ្ងៃ​ទី​២៨ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​មួយ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

អធិការ​នគរបាល​ស្រុក​កូន​មុំ លោក ភោគ បូ​រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ  អាយុ​៨​ឆ្នាំ ជនជាតិ​ខ្មែរ  ។
ចំណែក​ជនសង្ស័យ ឈ្មោះ សំ សុ​ភី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​មួយ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី ។

លោក ភោគ បូ​រិ​ទ្ធ បន្ត​ថា តាម​ការ​បំភ្លឺ​ពី​ក្មេង​រង​គ្រោះ​ថា ជនសង្ស័យ​បាន​រំលោភ​ចំនួន​៣​ខែ​កន្លង​មក​ហើយ​បាន​ចំនួន​៤​ដង (​សម្រេច​) ប៉ុន្តែ​ក្មេង​ស្រី​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ​នោះ​ទេ ទើប​ដល់​ថ្ងៃ​ទី​២៨ ខែ​មិ​នា ឆ្នាំ​២៩១៨ នៅ​វេលា​ម៉ោង​៣ រសៀល ទើបបាន​ប្រាប់​ម្តាយ ភ្លាម​នោះ​ដែរ ម្តាយ​បាន​តេ​ទៅ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ថា គេ​បាន​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ និង​ធ្វើការ​បំភ្លឺ​ពី​ក្មេង​ស្រី​រង​គ្រោះ ហើយ​បាន​តាម​ចាប់​ជនសង្ស័យ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​សួរនាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ