ចិន​គ្រោង​នឹង​លើកកម្ពស់​ស្តង់ដា​យានយន្ត​ប្រើប្រាស់​ចរន្តអគ្គិសនី


ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើការ​កែ​លម្អ​កម្រិតស្តង់ដា​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ដែល​ជា​វិស័យ​មួយ​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផ្សែង​បំពុលបរិយាកាស និង​ធ្វើ​ឲ្យ​ចិន​ក្លាយទៅជា​ប្រទេស​ផលិត​រថយន្ត​ឈានមុខ​គេ​នៅ​ថ្ងៃ​អនាគត ។

ក្រសួង​ឧស្សាហកម្ម​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅ​ឆ្នាំ​២០១៨​នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​ទៅ​លើ​ស្តង់ដា​របស់​ប្រទេស​ចិន នឹង​ផ្តោត​លើ​ការ​បញ្ចូល​អា​គុយ ការ​រចនា​អា​គុយ និង​កម្រិត​ស៊ីប្រេង​របស់​រថយន្ត ។

ប្រទេស​ចិន​ក៏​នឹង​លើកកម្ពស់​ស្តង់ដា​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ក្រៅប្រទេស​ផង​ដែរ ដោយ​ការ​ទាញ​យក​ផលប្រយោជន៍​ពី​សេដ្ឋកិច្ច ដើម្បី​ក្លាយទៅជា​ប្រទេស​មួយ​មាន​ស្តង់ដា​ឈានមុខ​គេ ។

ក្រុង​ប៉េ​កាំ​ង​កំពុង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងក្លា​ពី​រថយន្ត​ប្រើប្រាស់​ប្រេងសាំង​ធម្មតា ដោយ​មាន​កូតា​ផលិតកម្ម​យ៉ាង​តឹងរ៉ឹង​សម្រាប់​រថយន្ត​អគ្គិសនី​។

លើស​ពី​នេះ ពួក​គេ​ក៏​ជំរុញ​ឲ្យ​មានការ​ចរចា​គ្នា​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​ផង​ដែរ​ដើម្បី​ធានា​ថា ពួក​គេ​នឹង​គ្មាន​ការ​ខ្វះខាត ។

កាលពី​ឆ្នាំ​២០១៧ រថយន្ត​ប្រើប្រាស់​អគ្គិសនី​ចំនួន​៧៧​ម៉ឺន​៧​ពាន់​គ្រឿង​ត្រូវ​បាន​លក់​នៅ​ក្នុង​ប្រទេស​ចិន កើនឡើង​៥៣% ។

ក្រុង​ប៉េ​កាំ​ង​មាន​គោលបំណង​លក់​រថយន្ត​ប្រចាំឆ្នាំ ឲ្យ​បាន​រហូត​ដល់​២​លាន​គ្រឿង​ឯណោះ​នៅ​ត្រឹម​ឆ្នាំ​២០២០ ខាង​មុខ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ