ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ឱ្យ​ហើយ​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខាង​មុខ​ក្នុង​ក្រុង​សៀមរាប

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ចម្រុះ​បាន​ចុះ​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅ​ក្នុង​ក្រុង​សៀមរាប​ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៦ បំបែក​ទៅ​ផ្លូវ​ព្រ​លាន​យន្តហោះ និង​តាម​ផ្លូវ​ស៊ី​វុ​ត្ថា រហូត​ដល់​ម្តុំ​ផ្សារ​ចាស់ និង​នៅ​ផ្លូវ​៦០​ម៉ែត្រ​ទាំង​២​ផ្លូវ​ពី​ខាងកើត​ផ្លូវ​និង​ខាងលិច​ផ្លូវ​ផង​ដែរ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​តាម​ដងផ្លូវ​នានា​មានការ​ចូលរួម និង​ឱ្យ​ពួក​គាត់​យល់​ដឹង​ពី​បរិស្ថាន និង​អនាម័យ​ផង​ដែរ…

ខេត្តសៀមរាប ៖ កម្លាំង​ចម្រុះ​បាន​ចុះ​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅ​ក្នុង​ក្រុង​សៀមរាប​ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៦ បំបែក​ទៅ​ផ្លូវ​ព្រ​លាន​យន្តហោះ និង​តាម​ផ្លូវ​ស៊ី​វុ​ត្ថា រហូត​ដល់​ម្តុំ​ផ្សារ​ចាស់ និង​នៅ​ផ្លូវ​៦០​ម៉ែត្រ​ទាំង​២​ផ្លូវ​ពី​ខាងកើត​ផ្លូវ​និង​ខាងលិច​ផ្លូវ​ផង​ដែរ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​តាម​ដងផ្លូវ​នានា​មានការ​ចូលរួម និង​ឱ្យ​ពួក​គាត់​យល់​ដឹង​ពី​បរិស្ថាន និង​អនាម័យ​ផង​ដែរ ។

  

លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​ដង​វិ​ថី​ក្នុង​ក្រុង​សៀមរាប ឱ្យ​បាន​ស្អាត​មុន​ថ្ងៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​កិច្ចការ​នេះ​អាជ្ញាធរ​ធ្លាប់​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​រួច​មក​ហើយ​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន និង​ទទួល​បាន​ជោគជ័យ​ទៀត​ផង​ទាំង​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​ចរាចរណ៍ ។

លោក​អភិបាលក្រុង​សៀមរាប​បាន​អំពាវនាវ ដល់​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន ប្រជាពលរដ្ឋ ជួយ​អប់រំ​ផ្សព្វផ្សាយ​បន្ត និង​កែប្រែ​ឥរិយា​បទ​ក្នុង​ការ​ទុកដាក់​ការ​វេច​ខ្ចប់​សំរាម​ប្រកបដោយ​សុជីវធម៌ និង​សូម​ប្រជាពលរដ្ឋ គ្រប់​រូប​មាន ឆន្ទៈ​ស្រឡាញ់​បរិស្ថាន និង រួម​គ្នា​សម្អាត​បរិស្ថាន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ