ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានទាំងមនុស្ស បានទាំងឡាន បានទាំង​​ថ្នាំ…

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ នា​ពេល​ខាង​មុខ​នេះ​ ។ ជន​សង្ស័យ​ទាំង​៣​នាក់​នោះ​ ១-​​ឈ្មោះ​តាំង…

ខេត្តបាត់ដំបង ៖ ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ នា​ពេល​ខាង​មុខ​នេះ​ ។

ជន​សង្ស័យ​ទាំង​៣​នាក់​នោះ​ ១-​​ឈ្មោះ​តាំង សុខ​ជា អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់​ដំបង ២-​ឈ្មោះ​ស្រី លាង​ផេង អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ​សេង ភា​រ៉ា អាយុ​២៨​ឆ្នាំ ជា​ពេទ្យធ្មេញ រស់​នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ទៀតថា ជន​ទាំង​៣​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០ និង១០​ព្រឹក​ថ្ងៃ​ទី​២៨​ មីនា ស្ថិត​នៅ​​ភូមិ​ចំការ​ប្ញ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខណ​:​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​​នេះដែរ មន្ត្រី​ជំនាញ​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​មាន មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់ ​(ទម្ងន់​២,៥៣​ក្រាម), ម៉ូតូ​១​គ្រឿង, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​រថយន្ត​១​គ្រឿង ​ម៉ា​កកូ​រ៉ូ​ឡា​ ។ បច្ចុប្បន្ន  ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​រួម​ទាំង​វត្ថុ​តាង ​ទៅ​កាន់​តុលាការ​ហើយ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ