ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! កម្មការិនី​មាន​ផ្ទៃពោះ​ម្នាក់​ឈរ​ចាំ​ឡាន​ទៅ​ផ្ទះ ស្រាប់តែ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នារី​កម្មការិនី​មួយ​រូប​ដែល​មាន​ផ្ទៃពោះ​ម្នាក់​​ឈ្មោះ ដាំ ណ​យ បំរើ​ការ​ងារ​​នៅ​ក្នុង​រោងចក្រ​ Shuang Li Cambodia Garment…

រាជធានី​ភ្នំពេញ​ ៖ នារី​កម្មការិនី​មួយ​រូប​ដែល​មាន​ផ្ទៃពោះ​ម្នាក់​​ឈ្មោះ ដាំ ណ​យ បំរើ​ការ​ងារ​​នៅ​ក្នុង​រោងចក្រ​ Shuang Li Cambodia Garment ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​​តុង​សាន់​សែ​ល នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ខ្យល់គ​​ដួល​ស្លាប់​នៅ​មុខ​តំបន់​សេដ្ឋកិច្ច ក្រោយ​ពី​នាង​បាន​ចេញពី​ធ្វើការ​ ហើយ​កំពុង​តែ​ឈរ​ចាំ​ជិះឡាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ល្ងាច​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ាវ ស៊ី​ណា ប្រធាន​​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ។

លោក​ប៉ាវ ស៊ី​ណា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែមីនា​នេះ​ថា​៖ «​តាម​ព័ត៌មាន​ទទួល​​បាន ​គឺ​ប្អូនស្រី​កំពុង​តែ​ឈរ​ចាំ​ឡាន​ជិះ​ត្រឡប់​ទៅ​ផ្ទះ ក៏​ស្រាប់តែ​ងងឹតមុខ​ដួល​សន្លប់​​តែ​ម្តង ។ ពេល​នោះ​ក៏​បាន​ហៅ​ឡានពេទ្យ​ដឹក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ តែ​យឺត​ពេល​ទៅ​ហើយ គឺ​គាត់​បាន​ស្លាប់​ដោយសារ​តែ​ខ្យល់គ​» ។

លោក​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​សព​ប្អូនស្រី​ត្រូវ​បាន​សាច់ញាតិ​យក​ចេញពី​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ទៅ​កាន់​លំនៅ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ត្នោត ស្រុក​កំពុង​រោទ៍ ខេត្តស្វាយរៀង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រធាន​សហជីព​រូប​នេះ​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​និង​ក្រុម​គ្រួសារ​សព និង​បាន​សំណូមពរ​ទៅ​ខាង​របបសន្តិសុខ​សង្គម (​ប​.​ស​.​ស​) ជួយ​ព​ន្លឿ​ន​ផ្តល់​ថវិកា​ដល់​ក្រុម​គ្រួសារ​សព ដើម្បី​យក​ទៅ​ចាត់ចែង​កម្មវិធី​បុណ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ