ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​កបាន​ប្រមូល​ទិន្នន័យ​ពី​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android

5 ឆ្នាំ មុន

រឿងអាស្រូវ​ថ្មី​ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ទិន្នន័យ និង​សិទ្ធិ​ឯកជន​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​ថា បណ្តាញ​សង្គម​នេះ​បាន​ប្រមូល​ទិន្នន័យ​ការ​ទូរស័ព្ទ​ចេញ និង​ការ​ផ្ញើ​សារ​លើ​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់ Android ក្នុងអំឡុងពេល​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែកក្កដា ឆ្នាំ​២០១៧…

រឿងអាស្រូវ​ថ្មី​ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ទិន្នន័យ និង​សិទ្ធិ​ឯកជន​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​ថា បណ្តាញ​សង្គម​នេះ​បាន​ប្រមូល​ទិន្នន័យ​ការ​ទូរស័ព្ទ​ចេញ និង​ការ​ផ្ញើ​សារ​លើ​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់ Android ក្នុងអំឡុងពេល​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែកក្កដា ឆ្នាំ​២០១៧ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​បង្កើត​កម្មវិធី គឺ​លោក Dylan McKay ។

លោក​បាន​ទាញ​ទិន្នន័យ​របស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​មើល​ថា តើ​បណ្តាញ​សង្គម​នេះ​បាន​ទាញ​ព័ត៌មាន​អ្វីខ្លះ​ពី​លោក​។ លោក​បាន​ប្រទះ​ឃើញ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​, មិត្តភក្តិ​, ទិន្នន័យ​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​, ការ​ទូរស័ព្ទ​ចេញ និង​សារ​លើ​ស្មា​ត​ហ្វូ​ន​របស់​លោក​ថែម​ទៀត ។

ទិន្នន័យ​ទាំងនេះ​រួម​មាន កាលបរិច្ឆេទ​នៃ​ការ​ទូរស័ព្ទ និង​ការ​ផ្ញើ​សារ​, ឈ្មោះ​អ្នក​ទទួល និង​រយៈពេល​នៃ​ការ​និយាយ​ទូរស័ព្ទ​ផង​ដែរ ។ តាម​ការ​ស៊ើបអង្កេត​របស់​វែ​ប​សាយ Ars Technica បាន​ប្រទះ​ឃើញ​ថា អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ក៏​ប្រទះ​ឃើញ​ទិន្នន័យ​ទាំងនេះ​ដែរ ។

អ្នកតំណាង​ម្នាក់​របស់​ហ្វេ​ស​ប៊ុ​ក​និយាយ​ថា ៖« ផ្នែក​សំខាន់​ជាងគេ​នៃ​កម្មវិធី​ទូរស័ព្ទ និង​សេវាកម្ម គឺ​ជួយ​ឲ្យ​អ្នក​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ ដូច្នេះ នៅ​ពេល​អ្នក Sign In លើ​ទូរស័ព្ទ​ទៅ​កាន់​កម្មវិធី​ផ្ញើ​សារ ឬ​កម្មវិធី​សង្គម​ណាមួយ វា​នឹង​ចាប់ផ្តើម​ទាញ​យក​ទិន្នន័យ​លេខ​ទូរស័ព្ទ ដែល​មាន​លើ​ទូរស័ព្ទ » ។

គេ​គិត​ថា បញ្ហា​នេះ​បង្ក​ឡើង​ដោយសារ Android ដែល​មាន Version មុន​ៗ​អនុញ្ញាត​ឲ្យ​កម្មវិធី​ទូរស័ព្ទ​ចូល​ប្រមូល​ទិន្នន័យ​បាន ។ ដូច្នេះ ប្រសិនបើ​ហ្វេ​ស​ប៊ុ​ក​ស្នើ​ប្រើ​ប្រដាប់​ស្រូប​សំឡេង​លើ​ទូរស័ព្ទ ឬ​កាមេរ៉ា និង​អុី​ន​ធើ​រ​ណេ​ត​នោះ អ្នក​ប្រើប្រាស់​មិន​អាច​ហាមឃាត់​ការ​អនុញ្ញាត​មួយ​ចំនួន​ឡើយ ។ ហេតុនេះ បើ​អ្នក​មិន​ចង់​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ប្រមូល​ទិន្នន័យ​ទេ​នោះ គឺ​អាច​លុប​កម្មវិធី​នេះ​ចោល​តែ​ម្តង ។ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជាមួយនឹង Android 6.0 Marshmallow ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​ការ​អនុញ្ញាត​បាន ។

គួរ​បញ្ជាក់​ថា Apple មិន​ដែល​អនុញ្ញាត​ឲ្យ​កម្មវិធី​ទូរស័ព្ទ​ប្រមូល​យក​ទិន្នន័យ​ពី​ការ​ទូរស័ព្ទ​ទេ​ ។ ដូច្នេះ អ្នក​ប្រើប្រាស់ iOS អាច​នឹង​មាន​សុវត្ថិភាព​ពី​ការ​ប្រមូល​ទិន្នន័យ​ដោយហ្វេ​ស​ប៊ុ​ក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ