ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត ឯម សំ​អាន ត្រូវ​បាន​បូជា​ព្រឹក​នេះ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ដូច​ការ​គ្រោងទុក សព​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត ឯម សំ​អាន ត្រូវ​ដង្ហែ​​ចេញពី​ភូមិ​គ្រឹះ​ឆ្ពោះ​សំដៅ​មក​សួន​មុខ​វត្ត​បុ​ទុម​វ​ត្តី ដើម្បី​ធ្វើ​ពិធី​បូជា ក្រោម​វត្តមាន​របស់​​សម្តេច ស…

រាជធានី​ភ្នំពេញ​ ៖ ដូច​ការ​គ្រោងទុក សព​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត ឯម សំ​អាន ត្រូវ​ដង្ហែ​​ចេញពី​ភូមិ​គ្រឹះ​ឆ្ពោះ​សំដៅ​មក​សួន​មុខ​វត្ត​បុ​ទុម​វ​ត្តី ដើម្បី​ធ្វើ​ពិធី​បូជា ក្រោម​វត្តមាន​របស់​​សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

តាម​ការ​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ​សាកសព​នាយ​ឧត្តម​សេនីយ៍​សន្តិ​បណ្ឌិត ឯម សំ​អាន ត្រូវ​បាន​បូជា​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៩៖០០ នាទី​ព្រឹក​។

សូម​រម្លឹក​ថា នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​​ទទួលមរណភាព​ក្នុង​ជន្មាយុ ៧១​ឆ្នាំ​ ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់ ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ​២០១៨​។

សព​​របស់​លោក​ត្រូវ​បា​នប​ញ្ជូន​ពី​ប្រទេស​ថៃ​មក​កាន់​ក្រុងភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ និង​តម្កល់​​ធ្វើបុណ្យ​នៅ​ភូមិ​គ្រឹះ​លេខ ១៦៨ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ