ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei មើលឃើញ​អឺរ៉ុប​ជាទី​ផ្សារ​ប្រកួត​ជាមួយ Samsung និង Apple

6 ឆ្នាំ មុន

ទី​ក្រុងប៉ារីស ៖ Huawei ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​៣ នឹង​ដាក់​លក់​ទូរស័ព្ទ​ក្នុង​ទី​ក្រុងប៉ារីស នា​ថ្ងៃ​អង្គារ ។ នេះ​ជា​ការ​ចាប់ផ្តើម​លក់​ដំបូង​នៅ​អឺរ៉ុប ដែល​ជា​តំបន់​មានការ​ប្រកួតប្រជែង​រវាង​ក្រុមហ៊ុន Samsung…

ទី​ក្រុងប៉ារីស ៖ Huawei ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​៣ នឹង​ដាក់​លក់​ទូរស័ព្ទ​ក្នុង​ទី​ក្រុងប៉ារីស នា​ថ្ងៃ​អង្គារ ។ នេះ​ជា​ការ​ចាប់ផ្តើម​លក់​ដំបូង​នៅ​អឺរ៉ុប ដែល​ជា​តំបន់​មានការ​ប្រកួតប្រជែង​រវាង​ក្រុមហ៊ុន Samsung Electronics និង Apple ។ ទូរស័ព្ទ P20 គឺជា​ការ​ខិតខំ​ថ្មី​មួយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ Galaxy S9 របស់ Samsung និង iPhone X របស់ Apple នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដែល​មាន​រូបរាង​ស្រ​ដៀង​គ្នា ។

Huawei បាន​និយាយ​ថា ទូរស័ព្ទ P20 Pro មាន​បំពាក់​នូវ​កាមេរ៉ា និង Sensor ចំនួន ៣ ដែល​វា​អាច​ថតរូប​ភាព​មានគុណ​ភាព​ខ្ពស់ ក្នុង​ចំណោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដទៃ ។ តំបន់​នេះ​ជាទី​កន្លែង​ដ៏​សំខាន់​សម្រាប់ Huawei ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទូរស័ព្ទ​ធំ​ជាងគេ​លេខ​២ នៅ​លើ​ពិភពលោក ។

លោក Thomas Husson អ្នកវិភាគ​ក្នុង​ក្រុមហ៊ុន Forrester និយាយ​ថា ៖« ឧបសគ្គ​សម្រាប់ Huawei គឺ​ពង្រឹង​យីហោ​របស់​ខ្លួន និង​លួច​គ្រប់គ្រង​ទីផ្សារ​បន្ថែម​ក្នុង​តំបន់​អឺរ៉ុប ព្រោះតែ​ទូរស័ព្ទ​នេះ​គ្មាន​វត្តមាន​ក្នុង​ទីផ្សារ​អា​មេ​រិ​ក » ។

Huawei និយាយ​ថា ការ​នាំ​ចេញ​ទូរស័ព្ទ​របស់​ខ្លួន​ទៅ​កាន់​តំបន់​អឺរ៉ុប គឺ​លូតលាស់​បាន​ជាង​៥០%​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ។ យោង​តាម​ក្រុមហ៊ុន Counterpoint ឲ្យ​ដឹង​ថា ក្នុង​ទីផ្សារ​ធំ​ៗ​របស់​ពួក​គេ​ដូច​ជា ប្រទេស​អុ​ី​តា​លី និង​អេ​ស្ប៉ា​ញ គឺ Huawei បាន​នាំ​ចេញ​ទូរស័ព្ទ​ទៅ​កាន់​ប្រទេស​ទាំងនេះ​ច្រើន​ជាង Apple ទៅ​ទៀត ហើយ​ចំនួន​នេះ​កំពុង​តែ​ជិត​តាម​ទាន់ Samsung ផង​ដែរ ។ ការ​គ្រប់គ្រង​ទីផ្សារ​ក្នុង​តំបន់​នេះ​របស់ Huawei បាន​កើនឡើង​មក​ស្មើ​១២% ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។

ចំណែក​ទីផ្សារ​ទន់ខ្សោយ​ជាងគេ​សម្រាប់ Huawei រួម​មាន អង់គ្លេស ដែល​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​បាន​តែ​៥%​ប៉ុណ្ណោះ និង​បារាំង គ្រប់គ្រង​បាន​៦% ប៉ុន្តែ​ក្រុមហ៊ុន​ចង់​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ