ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា​ពីក្រោយ​ពេញទំហឹង​សង​២០០​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​តា​កូ​ម៉ា​ដឹក​សា​ឡុ​ង​ខូចខាត​ខ្លួនឯង​យ៉ា​ន​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដា​យ​ផ្លូវ​២០០៤ ហៅ​(​ម៉ៃ​ដា​) ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​តា​កូ​ម៉ា​ដឹក​សា​ឡុ​ង​ខូចខាត​ខ្លួនឯង​យ៉ា​ន​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដា​យ​ផ្លូវ​២០០៤ ហៅ​(​ម៉ៃ​ដា​) ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​បង្ក​រង​ការ​ខូចខាត​ខ្លាំង​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AE-៩៧២៦ បើក​ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង ។ រថយន្ត​រង​គ្រោះ​មិន​ខូចខាត​ជា​រថយន្ត​អា​ត្រាក់ទ័រ ម៉ាក​រេ​ស័​រ បើក​ក្នុង​ទិស​ដៅ​ស្របគ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ា​កតា​កូ​ម៉ា​ដឹក​សា​ឡុ​ង​គ្រឿងសង្ហារិម​បើករថយន្ត​បើក​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​អា​ត្រាក់ទ័រ ម៉ាក​រេ​ស័​រ កំពង់​បើក​តិច​ៗ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បណ្ដាល​ឲ្យ​រថយន្ត​តា​កូ​ម៉ា​ដឹក​សា​ឡុ​ង​ខាងលើ បើក​ទៅ​មុខ​មិន​រួច​នៅ​ឈប់​កណ្ដាលផ្លូវ ។

ប្រភព​បាន​បន្ត​ទៀត​ថា ពេល​ភ្លាម​ៗ​រថយន្ត​អា​ត្រាក់ទ័រ ម៉ាក​រេ​ស័​រ ខាងលើ​មិន​បាន​ឈប់ បាន​បើក​បន្ត​ល្បឿន​ទៅ​មុខ​ដោយ​ខ្ចិ​ល​និយាយ​ជាមួយ​រថយន្ត​តា​កូ​ម៉ា​ដឹក​សា​ឡុ​ង​ខាងលើ បន្ទាប់​មក​តៃកុង​រថយន្ត​តា​កូ​ម៉ា​ដឹក​សា​ឡុ​ង​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​ឡើង​ម៉ូតូឌុប​ទៅ​កាក់​រថយន្ត​រេ​ស័​រ​ខាងលើ​ឲ្យ​ឈប់​ដើម្បី​ដោះស្រាយ​គ្នា​សិន ។ បន្ទាប់​មក​ទៀត កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ បាន​មក​អន្តរាគមន៍ ហើយ​និយាយ​ប្រាប់​ហេតុផល បុក​គេ​ពីក្រោយ​ខុស​ហើយ ខាង​រថយន្ត​រេ​ស័​រ សុំ​ទៅ​រៀងខ្លួន​ព្រម​អត់ រថយន្ត​បង្ក​ដែល​រង​គ្រោះ​និយាយ​ទាំង​ស្រវឹងស្រា​ថា មិន​ព្រម​ទេ​ចាំ​ហៅ​នគ​បាល​ស័ក្តិ​៤​មក​ជួយ​អន្តរាគមន៍​សិន លុះ​ចាំ​ជាង​មួយ​ម៉ោង​ដោយ​មាន​កម្លាំង​អន្តរាគមន៍​មាន​២​ម៉ូតូ​គ្រឿង​បាន​មក​សម្របសម្រួល​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​សក្ដិ​៤ និង​កម្លាំង​អន្តរាគមន៍​មក​បាន​ដល់​ភ្លាម​ដោយ​ឃើញ​ភាគី​រថយន្ត​បង្ក​រង​ការ​ខូចខាត​ខ្លាំង ហើយ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ផង​នោះ បាន​និយាយ​ទៅ​កាន់​រថយន្ត​រង​គ្រោះ​ដែល​មិន​ខូចខាត​ថា ធ្វើ​ម៉េច​បើ​គាត់​ខុស​មែនហើយ រថយន្ត​គាត់​ខូចខាត​ច្រើន​ជួយ​សំណង​ខ្លះមក ពេល​នោះ​ខាង​រថយន្ត​តា​កូ​ម៉ា​ដឹក​សា​ឡុ​ង សុំ​សំណង​ចំនួន​១៥០​ដុល្លារ ហើយ​ភា​រី​រថយន្ត​រេ​ស័​រស​ង​ចំនួន​២០០​ដុល្លារ​បញ្ចប់​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ