ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​កើនឡើង តែ​ខ្វះ​មូលដ្ឋាន​ទប់ស្កាត់​ការវាយប្រហារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​សេវា​អុី​ន​ធើ​រ​ណេ​ត​នៅ​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន ប៉ុន្តែ​ខ្វះ​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ហានិភ័យ​ដែល​កើតឡើង​ពី​ការ​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត ។ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​សេវា​អុី​ន​ធើ​រ​ណេ​ត​នៅ​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន ប៉ុន្តែ​ខ្វះ​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ហានិភ័យ​ដែល​កើតឡើង​ពី​ការ​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត ។

លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រ​សាសន៍​​ថា ៖« បច្ចុប្បន្ន​នេះ កា​រត​ភ្ជាប់​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​អ្នក​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​តរបស់​យើង​កាន់តែ​កើនឡើង តែ​អ្វី​ដែល​យើង​ខ្វះខាត គឺ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ហានិភ័យ​ដែល​កើតឡើង​លើ​ការ​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត ។ យើង​សប្បាយចិត្ត​ក្នុង​ការ​ប្រើ ប៉ុន្តែ​យើង​អត់​មានចំណេះ​ដឹង​ខាង​មូលដ្ឋាន​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​ឧបទ្ទវហេតុ​ដែល​កើតឡើង​នោះ ទៅ​ដល់​អ្នក​ទទួល​បន្ទុក​ខាង​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​ទេ » ។

លោក​បណ្ឌិត​លើក​ឡើង​ថា ៖« កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧​កន្លង​មក គឺ​មានការ​វាយប្រហារ​តាម​ប្រព័ន្ធ​អុី​ន​ធើ​រ​ណេ​ត​ជា​ច្រើន​កើតឡើង ។ តើ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អុី​ន​ធើ​រ​ណេ​ត​កើតឡើង​ដោយសារ​អ្វី ? វា​កើតឡើង​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​, បច្ចេកវិទ្យា​, កម្មវិធី​ដែល​យើង​បាន​ដោ​ន​ឡូត និង​ភាព​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​ការ​ចុច​ប៊ូ​តុង​ដោ​ន​ឡូត​កម្មវិធី​ណាមួយ ដែល​យើង​មិន​បានដឹង​ថា តើ​នៅ​ពេល​យើង​ដោ​ន​ឡូត​កម្មវិធី​នោះ យើង​នឹង​រង​នូវ​ហានិភ័យ​អ្វីខ្លះ ឬ​ហានិភ័យ​នោះ​កើតឡើង​ដោយសារ​ប្រតិបត្តិ​ករ​ខ្លួនឯង » ។

លោក​បណ្ឌិត​បន្ត​ថា ចាប់តាំងពី​ខែមករា​មក គេហទំព័រ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ហ្វេ​ស​ប៊ុ​ក​របស់​ថ្នាក់ដឹកនាំ​យើង គឺ​ត្រូវ​បាន​គេ​វាយប្រហារ ។ សូ​ម្បី​តែ​វែ​ប​សាយ​របស់​ក្រសួង​, គេហ​ទំព័រ​​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​, គេហទំព័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គេហទំព័រ​របស់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​គេ​វាយប្រហារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ