ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​នគរ​បា​ជ័យ​ក្រៅ​រៀបចំ​កម្មវិធី​សប្បាយ​ៗ សម្រាប់​បុណ្យចូលឆ្នាំ​ខាង​មុខ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​ឲ្យ​កាន់តែ សប្បាយ​នោះ​នៅ​វត្ត​នគរ​បា​ជ័យ​ក្រៅ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម បាន​រៀបចំ​តុបតែង​ជា​បណ្តើរ​ៗ​។ ហើយ​ការ​ធ្វើ​នេះ​ប្រយោជន៍​ថែរក្សា​នូវ​ប្រពៃណី​របស់​ដូន​ខ្មែរ ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​តាម​រយៈ​យុវជន យុវនារី…

ខេត្តកំពង់ចាម ៖ ដើម្បី​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​ឲ្យ​កាន់តែ
សប្បាយ​នោះ​នៅ​វត្ត​នគរ​បា​ជ័យ​ក្រៅ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម បាន​រៀបចំ​តុបតែង​ជា​បណ្តើរ​ៗ​។
ហើយ​ការ​ធ្វើ​នេះ​ប្រយោជន៍​ថែរក្សា​នូវ​ប្រពៃណី​របស់​ដូន​ខ្មែរ ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​តាម​រយៈ​យុវជន យុវនារី ដែល ​ជា​ទំពាំង​ស្នង​ឫស្សី ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ថែរក្សា​ប្រពៃណី​ខ្មែរ​។ព្រះ​ភិក្ខុ​រតន​ប្ប​ញ្ញោ សេង រ​ដ្ឋា ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ មាន​ថេរ​ដីកា​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៨​ថា ដោយ​មានការ​ស្រុះស្រួល​ពី​គណៈកម្មការ​អា​ចាវ​ត្យ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បានរៀបចំ​នៅ​បរិវេណ​វត្ត​ក្នុង​នោះ​មាន​ដូច​ជា លម្អ​ខ្លោងទ្វារ រូបសំណាក់​ឆ្កែ​យក្ស កន្សែង​ឡើង​សសរ​ខ្លាញ់ រួម​នឹង​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ទៀត ចោល​ឈូង ទាញព្រ័ត្រ ប្រ​យោ​ជ​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី ដែល​បាន​នាំ​គ្នា​មក​លេង​វត្ត​នេះ​។

ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ មាន​ថេរ​ដីកា​បន្ត​ថា ចាប់តាំងពី​ពេល​ដែល​ព្រះ​អង្គ​បាន​ឡើង​កាន់​តំណែង​ជា​ចៅអធិការ​វត្ត ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា គឺ​បាន​រៀបចំ​នូវ​កម្មវិធី​រាល់​ឆ្នាំ មាន​ល្បែង​ប្រជាប្រិយ​នៅ​ក្នុង​វត្ត ហើយ​ការ​តាម​កត់សម្គាល់​ឃើញ​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​មក​លេង​កាន់តែ មានការ​កើន​ឡើងជា​លំដាប់​ផង​ដែរ​។ កម្មវិធី​ដំណើរការ​ទៅ​បាន​នោះ អាស្រ័យ​ដោយ​មានការជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ពី​សំណាក់​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ស្រុក ព្រមទាំង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តទើប​ធ្វើ​ឲ្យ​ពី​ធី​សប្បាយ​ៗ​កកើត​ឡើងជា​បន្តបន្ទាប់​។ ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរនៅ​ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​នឹង​មាន​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​លេង​ដើម្បីឲ្យ​មានការ​ចូលរួម​ពី​ស្រទាប់​យុវជន​យុវនារី និង​ជា​ការ​ថែរក្សា​នូវ​វប្បធម៌​របស់​ខ្មែរ​យើង​ឲ្យ​នៅ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត ហើយនឹង​គ្រោង​ធ្វើ​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ​។

ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ​បញ្ជាក់​ថា ប្រសិនណាបើ​គណៈកម្មការ​វត្ត​មិន​បាន​ស្រុះស្រួល​គ្នា​ទេ​នោះ​កម្មវិធី​ក៏​មិន​អាច​ដំណើរការ​ទៅ​រួច​ដែរ​។ រាល់​ថ្ងៃនេះ​មាន​ដូនជី តាជី និង​ព្រះសង្ឃ​បាន​ខិតខំ​រៀបចំ​ធ្វើ ខ្លោងទ្វារ​ដើម្បី​លម្អ​បរិវេណ​វត្ត ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ប្រយោជន៍​ទាក់ទាញ​ពលរដ្ឋ​ទាំង​ទី​ជិត​ទី​ឆ្ងាយ​ឲ្យ​មក​កម្សាន្ត​លេង​ច្រើន ពោល​គឺ​កាត់​បន្ថយ​ទៅ​លេង​នៅ​ទី​ឆ្ងាយ​ផង​ដែរ​។ មួយវិញទៀត​បាន​លោក ប៉េង ឈុ​ន ម្ចាស់​អាហារ​ដ្ឋា​ន​ស្មៅ​ទន្លេ នៅ​ក្រុង​កំពង់ចាម ក៏​បាន​ចំណាយ​កម្លាំងកាយ កម្លាំងចិត្ត​មក​ជួយ​តុបតែង រួម​ទាំង​ថវិការ​ថែម​ទៀត​ផង​។ គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ការ​តុបតែង​បាន​ប្រហែល​ជាង​៤០​ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​ឲ្យ​បាន​ឆាប់​ៗ​ក្នុង​ពេល​ខាង​មុខ​នេះ ហើយ​ក៏​មាន​ដាក់​តន្ត្រីសម័យ​ច្រៀង​រាំ​កម្សាន្ត​លេង​សប្បាយ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ