ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ថា រក​ឃើញ​យន្តហោះ​បាត់​ច្រើន​ឆ្នាំ​គ្មាន​ដំណឹង

6 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​វិស្វករ​មេកានិច​ជនជាតិ​អូស្ត្រាលី អះ​អាវ​ថា បាន​រក​ឃើញ​សព​របស់​យន្តហោះ​ម៉ា​ឡេ​ស៊ី MH370 ដែល​បាន​បាត់​សូន្យ​គ្មាន​ដំណឹង​តាំងពី​ឆ្នាំ​២០១៤​។…

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​វិស្វករ​មេកានិច​ជនជាតិ​អូស្ត្រាលី អះ​អាវ​ថា បាន​រក​ឃើញ​សព​របស់​យន្តហោះ​ម៉ា​ឡេ​ស៊ី MH370 ដែល​បាន​បាត់​សូន្យ​គ្មាន​ដំណឹង​តាំងពី​ឆ្នាំ​២០១៤​។

ដោយ​សម្អាង​លើ​ការ​ប្រើប្រាស់ Google Maps និង រូបភាព​បាន​ពី NASA លោក Peter McMahon អាយុ​៦៤​ឆ្នាំ ជឿជាក់​ថា សព​របស់​យន្តហោះ MH370 គឺ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​កោះ Round Island ជិត​ប្រទេស Mauritius ដែល​ជា​កន្លែង​មួយ​ដែល​កាលនោះ​គេ​មិន​ទាន់​បាន​ទៅ​រុករក​នៅ​ទីនោះ​។

តាម​រយៈ​រូប​នោះ លោក​ថា វា​ជា​រូប​បង្ហាញ​ពី​កន្ទុយ និង​ស្លាប​របស់​យន្តហោះ អណ្តែត​នៅ​លើ​មហាសមុទ្រ​។ លោក​ក៏​បាន​ផ្ញើ​ការ​រក​ឃើញ​របស់​លោក ទៅ​កាន់​ការិយាល័យ​ដឹក​ជញ្ជូន និង​សុវត្ថិភាព​អូស្ត្រាលី​ដែល​នៅ​ទីនោះ​គេ​គិត​ថា វា​អាច​នឹង​យន្តហោះ​នោះ​ពិតមែន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ MH370 ដែល​ហោះ​ចេញពី​ម៉ា​ឡេ​ស៊ី​ទៅ​កាន់​ប៉េ​កាំ​ង បាន​បាត់​ខ្លួន​ជាមួយនឹង​អ្នកដំណើរ​លើ​នោះ​២៣៩​នាក់ និង​អ្នកធ្វើការ​លើ​យន្ត​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០១៤​។ ពេល​នោះ​អូស្ត្រាលី ចិន និង​ម៉ា​ឡេ​ស៊ី បាន​ចេញ​ជះ​លុយ ១១៥​លាន​ផោន នៅ​ខែមករា ឆ្នាំ​២០១៧ ដើម្បី​រុករក តែ​រក​មិនឃើញ​។ តើ​ការ​រក​ឃើញ​របស់​លោក Peter អាច​ជា​ការ​ពិត​១០០%​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ