ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​គ្រាប់កាំភ្លើង​ត្បាល់​ដាក់​ក្រុង​មួយ​​ស្លា.ប់​27​នាក់

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ដកស្រង់​ប្រភព​ក្រសួងការពារ​ប្រទេស​រុ​ស្ស៊ី ទីភ្នាក់ងារ​ព័ត៌មាន TASS រាយការណ៍​ថា មនុស្ស​២៧​នាក់​ស្លាប់ ហើយ​៥៨​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២៧ មីនា នៅ​ក្រុង​ដា​ម៉ាស់​ដោយសារ​គ្រាប់កាំភ្លើង​ត្បាល់​ទាំងឡាយបាញ់​ចេញពី​បណ្តា​តំបន់​ឧទ្ទាម​នៅ​ជាយ​រដ្ឋធានីស៊ី​រី…

ប្រទេស​ស៊ី​រី ៖ ដកស្រង់​ប្រភព​ក្រសួងការពារ​ប្រទេស​រុ​ស្ស៊ី ទីភ្នាក់ងារ​ព័ត៌មាន TASS រាយការណ៍​ថា មនុស្ស​២៧​នាក់​ស្លាប់ ហើយ​៥៨​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២៧ មីនា នៅ​ក្រុង​ដា​ម៉ាស់​ដោយសារ​គ្រាប់កាំភ្លើង​ត្បាល់​ទាំងឡាយបាញ់​ចេញពី​បណ្តា​តំបន់​ឧទ្ទាម​នៅ​ជាយ​រដ្ឋធានីស៊ី​រី ។

ការ​បាញ់​ផ្លោង​ដាក់​ក្រុង​ដា​ម៉ាស់​កើត​មាន ខណៈ​កងទ័ព​ស៊ី​រី​ជួយ​ទ្រទ្រង់​ដោយ​កង​យន្ត​ហោះ​រុ​ស្ស៊ី​កំពុង​ឈាន​ទៅ​ដណ្តើម​ត្រួតត្រា​តំបន់ GHOUTA ខាងកើត​ក្បែរ​ក្រុង​ដា​ម៉ាស់​ទាំង​មូល ។

ការ​ជម្លៀស​ពួក​ឧទ្ទាម​ចេញ​នៅ​បន្ត​នា​ថ្ងៃ​ទី​២៧ មីនា ខណៈ​ទីតាំង​នៅ​សល់​តែ​មួយ​គត់​របស់​ពួក​បះបោរ​នៅ GHOUTA ខាងកើត​គឺ​ក្រុង​ឌូ​ម៉ា កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម DJAICH AL ISLAM នៅ​បន្ត​ក្រាញ​ទប់ទល់​ជាមួយ​កងទ័ពស៊ី​រី ។

ក្រុម​បះបោរ​អ៊ិ​ស្លា​ម​និយម​២​បាន​យល់ព្រម​ជម្លៀស​ចេញពី​បណ្តា​ទីតាំង​ពួក​គេ​នៅ GHOUTA ខាងកើត​ហើយ ។

សរុប​មនុស្ស​ជាង​១៧.០០០​នាក់ ក្នុង​នោះ​មាន​ពួក​យុទ្ធ​ជន​ឧទ្ទាម ព្រមទាំង​គ្រួសារ​ពួក​គេ​លាយ​ជន​ស៊ី​វិល​ឯទៀត​ៗ​ផង​ដែរ បាន​ចាក​ចេញពី GHOUTA ខាងកើត​រួច​ហើយ ទៅ​កាន់​ភាគពាយ័ព្យ​ប្រទេស​គឺ​ខេត្ត​អុ​ី​ដ​លី​ប​ជា​ដែនដី​ពួក​ឧទ្ទាម ។

របប​លោក​បា​ចា​អាល់​អាសា​ដ និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​ហាក់ដូច​ចាប់បង្ខំ​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​ជម្លៀស​ចេញពី​ទីក្រុង​ឌូ​ម៉ា​ដែរ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រើ​កម្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ