ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ទាំង​មេ បាន​ទាំង​កូនតែម្តង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូ​ណ៍​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០១៨ បាន​ប្រតិបត្តិការ​ប​ង្គ្រា​ប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ នៅ​ភូមិ​ក្បាលថ្នល់…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូ​ណ៍​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០១៨ បាន​ប្រតិបត្តិការ​ប​ង្គ្រា​ប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ​ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ ស្តី​ពី​សកម្មភាព​លួច​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ផ្សារ នគរបាល ស្រុក​បរិបូរ​ណ៌ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ទាំងនោះ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស ចំនួន​៥​នាក់ ក្នុង​នោះ​មាន ១ – ឈ្មោះ ហួរ សុ​ធន់ អាយុ​២៨​ឆ្នាំ ជា​មេ​ក្លោ​ង​ចែកចាយ​ថ្នាំ​ញៀន ២-​ឈ្មោះ វ៉ា​ន់ វិ​សី អាយុ​២៤​ឆ្នាំ ៣ – ឈ្មោះ ផៃ សុក អាយុ​១៧​ឆ្នាំ ៤ – ឈ្មោះ ឡុ​ច មក​រា អាយុ​២៥​ឆ្នាំ និង ៥- ឈ្មោះ ចិក ព្លែ​ត អាយុ​១៧​ឆ្នាំ ។

ក្រោយ​ការ​ចាប់ខ្លួន​សមត្ថកិច្ច ដកហូត​បាន​ថ្នាំ​ញៀន ៤​កញ្ជប់ ជញ្ជីង​ថ្លឹង​ថ្នាំ​១ និង​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ជា​របស់​ឈ្មោះ ហូរ សុ​ធន់ ដែល​ជា​មេ​ក្លោ​ង​ជិះ​ធ្វើ​សកម្មភាព​ចែកចាយ ។ ជនសង្ស័យ​រួម និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ